ក្រុមស្រ្តីជាមាតាបីតាសាទរចំពោះយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺកុមាររបស់ក្រសួងសុខាភិបាល

ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាលស្រុកថ្មពួកនៅព្រឹកថ្ងៃអង្គារ ទី ២ ខែឧសភា ឆ្នាំ២០១៧
បានចុះធ្វើយុទ្ធនាការផ្តល់វ៉ាក់សាំង ការពារ ជំងឺសំខាន់ៗ១១ មុខ ដូចជា៖
១. ជំងឺ រលាក់ថ្លើមប្រភេទបេ
២. ជំងឺ របេង
៣. ជំងឺ កញ្ច្រិល
៤. ជំងឺ ស្អូច
៥. ជំងឺខាន់ស្លាក់
៦. ជំងឺ តេតាណូស
៧. ជំងឺ រលាកសួតនិង ស្រោមខួរក្បាល បាកតេរ៉ី ហ៊ីប
៨. ជំងឺ រលាកសួតនិងស្រោមខួរក្បាលដោយបាក់តេរ៉ី ភ្នើម៉ូកូក
៩. ជំងឺគ្រុនស្វិតដៃជើង
១០. ជំងឺ ក្អកមាន់
១១. ជំងឺរលាកខួក្បាល ជេអ៊ី

ដល់កុមារ អាយុចាប់ពី៦ខែដល់៥ឆ្នាំ នៅភូមិ ប្រាសាទត្បែង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេតបន្ទាយមានជ័យ។ ជាលទ្ធផល មានកុមារ និងទារកក្នុងភូមិសរុប ដែលបានមកទទួលវ៉ាក់សាំងចំនួន ១៧០នាក់។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។