តំណាងប្រជាពលរដ្ឋមកពី ២០ភូមិ នៃឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីរំពឹងចំពោះទីផ្សារស្រូវលក់បានថ្លៃសម្រាប់ឆ្នាំខាងមុខ ខណៈដែលឆ្នាំនេះពួកគាត់រអ៊ូរថាទីផ្សារស្រូវចុះថោក លក់មិនសូវចំណេញ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធីចែកពូជស្រូវផ្ការំដួលដល់ប្រជាពលរដ្ឋចំនួន២០ ភូមិ ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៧។ ពិធីនេះទទួលបានការគាំទ្រថវិកាដោយគម្រោងវទ្យាស្ថានដំណាំស្រូវអន្តរជាតិ (IRRI)។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ព្រំ ចាន់ដេង