នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កំលាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ធ្វើការល្បាតតាមផ្លូវក្នុងភូមិសាស្ត្រខណ្ឌ ដោយបានធ្វើការណែនាំ អប់រំ និងធ្វើការដកហូតសម្ភារចំពោះអាជីវកម្មដែលល្មើសនឹងបម្រាមជាដើម។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ)

ម្ចាស់​អាជីវ​កម្ម​មួយ​ចំនួន​ស្នើ​អាជ្ញាធរ​​អនុញ្ញាត​បើក​​រក​ស៊ី​ឡើង​វិញ​ ​ដោយ​គោរព​​​តាម​​លក្ខ​​ខណ្ឌ​​សុវត្ថិ​​ភាព

​ម្ចាស់អាជីវកម្មមួយចំនួននៅរាជធានីភ្នំពេញ បានស្នើទៅអាជ្ញាធរឬរដ្ឋាភិបាលគប្បីពិចារណា​អនុញ្ញាតឱ្យពួកគាត់អាចបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ដោយសន្យាធានាអនុវត្តតាមវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ត្បិតការផ្អាកដំណើរការរកស៊ីរបស់ពួកគេយូរពេកនឹងឈានទៅដួលរលំមិនខាន។ 

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ពលករ​មួយ​ចំនួន​​បារម្ភ​គ្មាន​ប្រាក់​សង​ធនាគារ​និង​ដោះ​ស្រាយ​ជីវភាព​ព្រោះ​អត់​ការងារ​ធ្វើ

ពលករមួយចំនួនដែលត្រឡប់ពីប្រទេសថៃ បង្ហាញការព្រួយបារម្ភគ្មានប្រាក់សងធនាគារនិងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈបច្ចុប្បន្ន ពួកគេកំពុងជាប់ធ្វើចត្តាឡីស័ក ហើយខ្លះឆ្លងជំងឺកូវីដ-១៩ ម៉្យាងពេលចេញពីកន្លែងធ្វើចត្តាឡីស័កត្រឡប់ទៅផ្ទះវិញ ក៏គ្មានការងារធ្វើថែមទៀត។

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

រដ្ឋា​ភិបាល​ឱ្យ​ម្ចាស់​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​រដ្ឋ​​​ត្រូវ​បង់ពន្ធ​

​រដ្ឋាភិបាលបានសម្រេចឱ្យម្ចាស់យានយន្តឯកជនដែលកំពុងជ្រកក្រោមផ្លាកលេខរដ្ឋ​ ត្រូវគោរពច្បាប់និងបង់​ពន្ធ​ចូល​រដ្ឋ​ស្រប​តាម​ច្បាប់ ក្រោយរកឃើញ​យាន​យន្ត​ទាំងនោះ​រាប់​រយ​គ្រឿង​មិន​បាន​បំពេញកាតព្វ​កិច្ច​បង់​ពន្ធ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

អ្នក​តាម​ដាន​សង្គម​​បារម្ភ​ពី​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ថវិកា​រដ្ឋ​​លើ​ការ​គ្រប់គ្រង​កូវីដ-១៩

អ្នកតាមដានសង្គម បង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងតម្លាភាព​នៃកា​រចាយវាយ​ថវិកា​របស់​រដ្ឋាភិបាលកម្ពុជាទៅលើការគ្រប់គ្រងស្ថានភាពជំងឺ​កូវីដ-១៩ ខណៈ​ការ​ចំណាយ​បាន​រីក​ធំ បើធៀប​នឹងគម្រោង​កាល​ពីដើម​ទី​ត្រឹមតែ៣០​លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

កម្ពុជា​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២​០២១​ពី៤%​មក​នៅ​ត្រឹម​ជាង២%

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចឆ្នាំ២​០២១ពី ៤% មកនៅ​ត្រឹម ២,៤% វិញ បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​នៅក្នុងសហគមន៍បាន​និងកំពុង​បន្ទច់​បង្អាក់​យ៉ាងខ្លាំងដល់​សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

កូនសិស្ស​ម្នាក់​ត្រៀម​ធ្វើដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ ក្រោយពី​ចប់​ម៉ោង​សិក្សា​នៅ​សាលារៀន​ថ្ងៃ​ដំបូង នា​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ចាប់តាំងពី​ក្រសួង​ប្រកាស​បិទ​ដំណើរការ​សិក្សា​ដោយសារ​វិបត្តិ​កូ​វីដ១៩។

កូវីដ-១៩៖ ឪពុកម្តាយកាន់តែលំបាកទ្វេដងក្នុងការចិញ្ចឹមកូនផងនិងប្រកបរបរផង

ឪពុកម្តាយមួយចំនួននៅរាជធានី​ភ្នំពេញនិងតាម​បណ្តាខេត្ត បានលើកឡើងពីផល​លំបាក​ទ្វេដងនៅក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ដែល​បាន​អូស​បន្លាយអស់​រយៈ​ពេល​ជាង​១ឆ្នាំកន្លងមកនេះ ដោយថា​ ពួកគេ​​ត្រូវទទួលបន្ទុកកាន់តែច្រើនជាងមុន ដើម្បីមើលថែកូនៗនិងការ​សិក្សារបស់​កូន​ផង និងត្រូវ​រកចំណូលដើម្បីទ្រទ្រង់ជីវភាពផង។

ពលរដ្ឋ​មួយ​ចំនួន​​​​បារម្ភ​ជា​ថ្មី​ដោយ​សារ​ម្ចាស់​បំណុល​មិន​ពន្យារ​ពេល​សង​ត្រឡប់​ ខណៈ​កូវីដ-១៩​បន្ត​អូស​បន្លាយ​យូរ​

ប្រជាពលរដ្ឋមួយចំនួនដែលជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ សម្តែងការព្រួយបារម្ភជាថ្មីទៀត ដោយសារពួកគេប្រឈមនឹងការសងបំណុលទាំងប្រាក់ដើមនិងការប្រាក់ ខណៈជំងឺកូវីដ-១៩នៅតែបន្តអូសបន្លាយ​។

មន្រ្តី​សហជីព​ថា​ បុគ្គលិក​កាស៊ីណូ​ប៉ោយប៉ែត​៩០​ភាគរយ​បាត់បង់​ការងារ​ដោយសារ​កូវីដ-១៩​

មន្រ្តីសហជីពការងារប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា បុគ្គលិកកាស៊ីណូប្រមាណ៩០ភាគរយនៅក្រុងប៉ោយប៉ែត កំ​ពុ​ង​​បា​ត់បង់ការងារដោយសារបញ្ហារីករា​ល​ដាលនៃជំងឺកូវីដ-១​៩ ក្រោយ​​អាជីវកម្មល្បែង​នៅតំបន់ជាប់ព្រំដែនប្រទេសថៃមួយនេះបន្តបិ​ទទ្វារ។

ប្រាសាទអង្គរវត្ត

ភ្ញៀវ​​ទេសចរ​អន្តរជាតិ​មក​​​កម្ពុជា​​​ថយ​ចុះ​ជាង​៩0%​ ខណៈ​​ពលរដ្ឋ​ខ្មែរ​​ទៅ​​ក្រៅ​ប្រទេស​​ថយ​ជិត​១០០%​​

ភ្ញៀវទេសចរ​អន្តរជាតិធ្វើដំណើរ​មក​ប្រទេស​កម្ពុជាមាន​ការ​ថយចុះជាង៩១ភាគរយ (៩១,៣%) ខណៈ​ប្រជា​ពលរដ្ឋ​កម្ពុជា​​ចេញ​ទៅ​ក្រៅ​ប្រទេស​​ថយ​ចុះជិត១០០ភាគរយ (៩៦,៦%) ​ គិត​ត្រឹម​​ឆមាសទី​១ ឆ្នាំ​២០២១ ហើយ​​ចំនួននេះ​មានការថយចុះដូចគ្នា បើ​ប្រៀបធៀប​ទៅ​ឆមាស​ទី​១ ឆ្នាំ​២០២០។ 

ជនជាតិដើមភាគតិចថា វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ

​​ជនជាតិដើមភាគតិច បានលើកឡើងថា ការរាលដាលជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅនិងប្រពៃណីទំនៀមទម្លាប់របស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ