ANFREL ថា អ្នកសង្កេតការណ៍ជាតិភាគច្រើនមិនអាចជឿជាក់​បាន​

អង្គការអន្ដរជាតិមួយដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងការបោះឆ្នោត រិះគន់ការដាក់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ ថា មិនអាចជឿទុកចិត្តបាន ដោយថា ពួកគេមានប្រភពមកពីគណបក្សកាន់អំណាច និងគ្មានជំនាញច្បាស់លាស់។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃថា​នគរបាលមិនអាចចាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតទេ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានបញ្ជាក់​ថា​ ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតបានទេ ដោយថា​គ្មានច្បាប់​ណា​ចែងបែបហ្នឹងនោះទេ ប៉ុន្តែអ្នកទាំងនោះត្រូវប្រឈមនឹង​ការពិន័យជាប្រាក់តាមច្បាប់​បោះ​ឆ្នោតកំណត់​​​។

សាលារាជធានីប្រកាសផ្អាកចរាចរជាបណ្ដោះអាសន្នផ្លូវសំខាន់ៗ ក្នុងថ្ងៃបិទយុទ្ធនាការ​​​ឃោសនាការបោះឆ្នោត

សាលារាជធានីភ្នំពេញបានប្រកាសផ្អាកចរាចរជាបណ្ដោះអាសន្នផ្លូវសំខាន់ៗ និង ទីតាំងជួបជុំមួយចំនួន របស់គណបក្សនយោបាយ ក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ ដើម្បីបញ្ចៀសការកកស្ទះ ដែលនឹងបិទពីម៉ោង៦ព្រឹក រហូតដល់ក្បូនដង្ហែត្រូវបានបញ្ចាប់។

គណបក្ស​ចំនួន​៥​គ្រោង​ដង្ហែ​ក្បួន​ឃោសនា​​នៅ​រាជ​ធានី​នៅ​ថ្ងៃ​នេះ

គណបក្ស​នយោបាយ​ចំនួន ៥ គ្រោង​ដង្ហែ​ក្បួន​ឃោសនា​របស់​ពួកគេ​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ថា ផ្លូវ​មួយ​ចំនួន​នឹង​កក​ស្ទះ​ចរាចរណ៍​ដោយសារ​តែ​ក្បួន​ឃោសនា​របស់​គណបក្ស​ទាំង​នោះ។

GDP រក្សា​ជំហរ​ចូល​រួម​ការ​បោះឆ្នោត​ដដែល​ក្រោយ​ព្រមាន​ដក​ខ្លួន​ចេញ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬ​ហៅ​កាត់​ថា GDP បាន​ប្រកាសជំហរជាថ្មីថា នឹងចូលរួមការបោះឆ្នោតខាងមុខ ទោះបីកន្លងមកសកម្មភាពឃោសនារបស់ខ្លួនត្រូវបានរារាំង និង​រង​ការ​គំរាមកំហែងដោយអាជ្ញាធរមូលដ្ឋានក៏​ដោយ។

អ្នករាយការណ៍ UN ព្រួយបារម្ភ​វិធានការរបស់រដ្ឋាភិបាលលើអ្នកមិនទៅបោះឆ្នោត​

អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភពី​ការព្រមានផ្លូវច្បាប់​របស់​មន្រ្តីរដ្ឋាភិបាលលើប្រជាពលរដ្ឋ​ជុំវិញការសម្ដែងមតិធ្វើពហិការមិនទៅបោះឆ្នោត ឬការមិន​បោះឆ្នោត​ឲ្យបក្ស​ណាមួយ។

សាលារាជធានីស្នើពលរដ្ឋទុកដាក់សំរាមឲ្យបាន​ត្រឹមត្រូវក្នុងពេល​ឈប់សម្រាកបោះឆ្នោត​

សាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ​​រក្សា​ទុក​ដាក់​សំរាម​ឲ្យបានត្រឹមត្រូវតាម​ទីតាំង​របស់​ខ្លួន​ចាប់​ពីថ្ងៃ​ទី២៨ ​ដល់ថ្ងៃទី៣០ ខែកក្កដា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គ.ជ.ប រម្លឹកគណបក្សនយោបាយមិនឲ្យ​យកព្រះមហាក្សត្រមកឃោសនា

គណគម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានរម្លឹកទៅ​គណបក្សនយោបាយ​ដែលកំពុងធ្វើយុទ្ធនា​ការ​ឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី៦នេះ ឲ្យគោរពក្រមសីលធម៌ ដោយថា កុំយកព្រះមហាក្សត្រមក​ឃោសនា។

គ.ជ.ប ថាជំនន់​ទឹកភ្លៀងមិន​ប៉ះពាល់​ដល់​ដំណើរការបោះ​ឆ្នោតទេ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា​ខ្លួនមិន​សូវ​ជាបារម្ភប៉ុន្មាន​ទេពីករណីដែល​ថាជំនន់ទឹកភ្លៀង​​អាចប៉ះពាល់ដល់​ដំណើរការបោះឆ្នោតនាពេល​ខាងមុន។​​

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គ.ជ.ប ទទួលបានបណ្ដឹងចំនួន១២ក្នុងអំឡុងការឃោសនាបោះឆ្នោត២សប្តាហ៍

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងសរុបចំនួន១២ នៅក្នុងរយៈពេល១៤ថ្ងៃ​​​នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ