គ.ជ.ប ថាពលរដ្ឋមានសិទ្ធិ​ប្តឹងអ្នកបង្ខំពួកគាត់ឲ្យទៅបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់នៅថ្ងៃនេះថា ពលរដ្ឋដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត​មាន​សិទ្ធិ​​ប្ដឹង​​អ្នកដែល​បង្ខំនោះបាន​។

ក្រុម​ហ៊ុន​​មួយ​បកស្រាយ​ការ​កាត់​លុយ​បុគ្គលិករឿង​មិន​ទៅ​បោះឆ្នោត

ក្រុម​ហ៊ុន​ឆ្នោត​មួយ​បាន​បកស្រាយចំពោះ​ការ​ជូន​ដំណឹង​របស់​ខ្លួន​ទៅ​លើ​វិធាន​ការ​ចំពោះ​បុគ្គលិក​ប្រសិន​ជា​ពុំ​មាន​ស្នាម​ប្រឡាក់​ទឹក​ថ្នាំបោះឆ្នោតថា​ជា​ការ​យល់​ច្រលំ​ និងសុំ​ទោស​ចំពោះការ​ជូន​ដំណឹង​បែបនេះ។

គ.ជ.ប រំលឹកដល់គណបក្សនយោបាយ​ត្រូវរក្សាភាពស្ងប់ស្ងាត់​នៅថ្ងៃ«ស» និងថ្ងៃបោះឆ្នោត

គណៈកម្មការធិការ​ជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ​ត្រូវបញ្ឈប់​ការឃោសក្នុងរយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។

មេបក្សសម្ព័ន្ធថាចំណាយជាង​១លានដុល្លារក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ ​

មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា​ (LDP) បានអះអាងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃចុងក្រោយនេះ គណបក្សលោក​ចំណាយលុយប្រហែល១លានដុល្លារ ដោយថាលុយនេះមិនមែនជាលុយរបស់បក្សនោះទេ។

ក្បួនដង្ហែឃោសនាគណបក្សហ្វ៊ុនស៊ិនប៉ិច

ទិដ្ឋភាពឃោសនារបស់គណបក្សនៅថ្ងៃចុងក្រោយ

ថ្ងៃទី២៧ ខែកក្កដានេះ គឺជាថ្ងៃចុងក្រោយ​ដែលគណបក្សនយោបាយទាំងអស់ធ្វើយុទ្ធនាការឃោសនារកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ​ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

លោក ​ហ៊ុន​ សែន​ ព្រមានថា​អ្នក​ប្រ​ឆាំង​នឹង​ការ​បោះឆ្នោត​ជា​អ្នក​បំ​ផ្លាញ​ជាតិ​មិន​អាច​អត់​ឱន​ឲ្យ​បាន​

មេដឹកនាំបក្សកាន់អំណាចអំពាវជាថ្មីទៀត ដល់ពលរដ្ឋមានសិទ្ធិបោះឆ្នោត ឲ្យចេញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃ​អា​ទិត្យចុង​ស​ប្តា​ហ៍នេះ ដោយព្រមានថា ​អ្នក​ដែល​ប្រ​ឆាំ​ង​​ការបោះឆ្នោត ជាក្រុមបំផ្លាញជាតិ មិនអាចអត់ឱនឲ្យបាន។

លោក ហ៊ុន សែន រំឭកឲ្យសមាជិកកុំបោះឆ្នោតឲ្យគណបក្សផ្សេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា កុំបោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ៗ។​

កម្លាំងការពារជាង៨ម៉ឺននាក់នឹងដាក់ពង្រាយ​នៅថ្ងៃបោះឆ្នោត​

កម្លាំងការពារ​ប្រមាណជាង៨៤០០០នាក់នឹងពង្រាយទៅតាមបណ្តាការិយាល័យបោះឆ្នោតនីមួយៗទូទាំងប្រទេស​សំរាប់​ការការ​ពារសន្តិសុខសណ្តាប់ធ្នាប់​និងសុវត្ថិភាពក្នុង​ពេលបោះឆ្នោតថ្ងៃទី២៩ខាងមុខនេះ។

ចំនួនអ្នកហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនៅភ្នំពេញមានជាង៣០ម៉ឺននាក់​

មន្ត្រីរៀបចំការបោះឆ្នោតនៅភ្នំពេញបានឲ្យដឹងថា គណបក្សនយោបាយបើកយុទ្ធនាការឃោសនាហែជាក្បួនទ្រង់ទ្រាយធំដាច់ៗពីរគ្នា នៅថ្ងៃចុងក្រោយគឺថ្ងៃទី២៧ខែកក្កដា មានអ្នកចូលរួមហែសរុបចំនួន​ជាង៣០ម៉ឺននាក់។​

សាលារាជធានីផ្អាកសេវាដឹកជញ្ជូនសាធារណៈរថយន្ដក្រុងថ្ងៃបោះឆ្នោត

សាលារាជធានីភ្នំពេញ ប្រកាសផ្អាកការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈចំនួនមួយថ្ងៃនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីទុកពេលឲ្យបុគ្គលិកស្ថាប័ននេះបានទៅបោះឆ្នោត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ