គ.ជ.ប ទទួលបានបណ្ដឹងចំនួន១២ក្នុងអំឡុងការឃោសនាបោះឆ្នោត២សប្តាហ៍

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងសរុបចំនួន១២ នៅក្នុងរយៈពេល១៤ថ្ងៃ​​​នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា បានឲ្យដឹងថា គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងសរុបចំនួន១២ករណី ក្នុងនោះ ៨ករណី បានដោះស្រាយរួច និង៤ករណីទៀតកំពុងដោះស្រាយ។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់វី.អូ.ឌីនៅថ្ងៃនេះថា គ.ជ.ប បានទទួលបណ្ដឹងសរុបចំនួន១២ ដែលភាគច្រើនមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ LDP ដែលប្ដឹងគណបក្សនយោបាយផ្សេងទៀត និងប្តឹងប្រជាពលរដ្ឋ។ គ.ជ.ប កំពុងបន្តដោះស្រាយបណ្ដឹងចំនួន៤ពី LDP ផងដែរ ក្នុងនោះ ករណីទី១នៅខេត្តព្រៃវែង ករណីទី២ខេត្តកណ្តាល ករណីទី៣​​​ និងទី៤ នៅខេត្តបន្ទាយមានជ័យ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ