គ.ជ.ប ថាកុំឲ្យជឿបណ្ដាញព័ត៌មានមួយចំនួន ដែលផ្សាយលទ្ធផលបោះឆ្នោតខុស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវកុំឲ្យសាធារណជនភាន់ច្រឡំ បន្ទាប់ពីសង្កេតឃើញថា មានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយពីចំនួនអាសនៈឃុំ សង្កាត់ ដោយខ្លួនឯង ហើយបែរជាថាយកប្រភពពី គ.ជ.ប ទៅវិញ។​

CPP នាំ​មុខ​លើ​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ ខណៈ CNRP នាំ​មុខ​លើ​បណ្ដឹង​ស្នើ​ឲ្យ​ដាក់​ពិន័យ

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​ទទួល​បាន​បណ្ដឹង​សរុប ៧១​បណ្ដឹង​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដោយ​បក្ស​កាន់​អំណាច​នាំ​មុខ​លើ​បណ្ដឹង​ស្នើ​សុំ​ឲ្យ​រាប់…

អ្នក​សង្កេត​ការណ៍​អន្តរជាតិថា​ការ​បោះឆ្នោតនៅកម្ពុជាមិន​គ្រប់​លក្ខខណ្ឌ​ដែល​ចង់​បាន

បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី បាន​កោត​សរសើរចំពោះ​កិច្ច​ការ​របស់​គជប ក្នុង​ការ​ធានា​ការ​ប្រព្រឹត្តិទៅនៃការ​បោះឆ្នោតឃុំ សង្កាត់ ​កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ ដោយ​ថាមានភាព​ល្អ​ប្រសើរ ប៉ុន្តែថានៅ​មិន​​​ទាន់​គ្រប់​លក្ខខណ្ឌ​ស្តង់​ដារ​អន្តរជាតិនៅ​ឡើយ​ ។

អង្គការថាពលករខ្មែរនៅថៃមកបោះឆ្នោតមានចំនួនតិច

អង្គការមួយដែលធ្វើការលើកកម្ពស់សិទ្ធិពលករចំណាកស្រុកអះអាងថា ពលរដ្ឋដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃបានចូលរួមការបោះឆ្នោតមានចំនួនតិចតួច ពោលគឺមានប្រមាណ១% ប៉ុណ្ណោះ។

បក្ស​ធំៗ​ទាំង​ពីរ​នាំ​មុខ​គ្នា​តែ​មួយ​សំឡេង​គត់​នៅ​ឃុំ​មួយ​នៅ​​កំពង់ធំ និង​ឃុំ​មួយ​នៅ​ក្រចេះ

ខណៈ​ដែល​លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ ប៉ុន្តែលទ្ធផល​បឋម​ចេញ​ដោយ គ.ជ.ប. បង្ហាញ​ថា គណបក្ស​កាន់​អំណាចនិង​គណបក្ស​ប្រឆាំង បាន​ឈ្នះ​គ្នា​ត្រឹម​តែ​មួយ​សំឡេង​គត់ នៅ​តាម​ឃុំ​-សង្កាត់​ខ្លះ​នៅ​តាម​មូលដ្ឋាន។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គ.ជ.ប ព្រមានចាត់វិធានការលើអង្គភាពព័ត៌មាន ដែលផ្សាយលទ្ធផលបោះឆ្នោតមុន គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានចាត់វិធានការលើស្ថាប័ននិងអង្គភាពសារព័ត៌មានមួយចំនួន ដែលចុះផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន មុន គ.ជ.ប ប្រកាស។

ចៅសង្កាត់ CPP ស្លាប់ ខណៈរាប់សន្លឹកឆ្នោត

ចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មកពីគណបក្សប្រជាជនកម្ពុជា បានស្លាប់ បន្ទាប់ពីលោកបានបោះឆ្នោតហើយ វិលត្រឡប់មកផ្ទះវិញអង្គុយតាមដាន ការរាប់សន្លឹកឆ្នោតកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧។

មេឃុំបក្សប្រឆាំងបន្តជាប់ឆ្នោត បើទោះជាតុលាការបានឃុំខ្លួន

សកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ ដែលរងបណ្តឹងនៅតុលាការករណី លោក កឹម សុខា និងម្នាក់ទៀតដែលកំពុងជាប់ឃុំ សុទ្ធតែបានជាប់ឆ្នោតជាមេឃុំ និងចៅសង្កាត់ តាមរយៈការដាក់ភរិយាឲ្យ​ឈរ​ឈ្មោះជំនួស។

អាមេរិកសាទរការបោះឆ្នោតនៅកម្ពុជា

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ បានអបអរសាទរប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលធ្វើដំណើរទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

លោក ខឹម វាសនា៖ ២០១៨ជាឆ្នាំសម្រេចចិត្តចុងក្រោយ​ថាត្រូវបន្តឬចាកចេញ

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លើកឡើងថា នៅឆ្នាំ២០១៨ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំក្រោយ គឺជាពេលវេលាចុងក្រោយដែលលោកពិចារណាថា ត្រូវបន្តទៀតឬចាកចេញពីឆាកនយោបាយ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ