ក្រុមសង្គមស៊ីវិលគ្រោងលើកយកបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារប្រាប់ទៅ EU ដើម្បីឲ្យជួយដោះស្រាយ
មន្រ្តីអង្គការសង្គមស៊ីវិល និងសហជីព គ្រោងលើកយកបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារប្រាប់ទៅប្រតិភូសហភាពអឺរ៉ុប ដើម្បីសុំអន្តរាគមន៍ពីប្លុកមួយនេះឲ្យជួយដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលក្រុមសង្គមស៊ីវិលថា នៅពុំមានភាពល្អប្រសើរឡើងនៅឡើយ។