AMNESTY ចាត់ទុក​ករណីលោក រ៉ាត់ រ័ត្នមុនី ថា ជាការគំរាមអ្នករិះគន់

លោក រ៉ាត់ រត្នមុនី ចេញពីបន្ទប់សវនាការ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៩ (រូបដោយ៖ ហ៊ី ឆាយ)

អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បានអំពាវនាវឲ្យតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើអ្នកបកប្រែភាសាឲ្យទូរទស្សន៍រុស្ស៊ី RT លោក រ៉ាត់ រ័ត្នមុនី។

កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង លោក រ៉ាត់ រ័ត្នមុនី ពាក់ព័ន្ធភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ» ប៉ុន្តែ នៅក្នុងសវនាការសួរដេញដោលនេះ មិនមានដើមបណ្ដឹងចូលរួមនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣០ ឧសភា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ  នាយកអង្គការលើកលែងទោសអន្ដរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Nicholas Bequelin លើក​ឡើង​ថា លោក រ៉ាត់ រ័ត្នមុនី មិនបានធ្វើអ្វីខុស ក្រៅតែពីបកអាក្រាតអំពីរឿងរ៉ាវនៃការជួញដូរផ្លូវភេទនៅកម្ពុជាតែប៉ុណ្ណោះ។

លោក Nicholas Bequelin ហៅករណីលោក រ៉ាត់ រ័ត្នមុនី ថា ជាការគំរាមកំហែងរបស់រដ្ឋាភិបាលទៅលើ​អ្នកហ៊ានរិះគន់រឿងអាស្រូវទាំងនេះ ជាពិសេសការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។

ក្នុងសេចក្ដីថ្លែងការណ៍ លោក Nicholas Bequelin មានប្រសាសន៍បន្ដថា៖ «អាជ្ញាធរគួរតែទម្លាក់ចោលការចោទប្រកាន់លោក រ៉ាត់ រ័ត្នមុនី និងដោះលែងលោកជាបន្ទាន់ និងគ្មានលក្ខខណ្ឌ»។

លោក រ៉ាត់ រត្នមុនី  ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធ​នាគារ​ព្រៃ​ស បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​សារព័ត៌មាន​រុស្ស៊ី RT៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ