តុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនអតីតមន្ត្រីបក្សប្រឆាំងម្នាក់បណ្ដោះអាសន្ន​

អតីតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ទិត្យធានី (កណ្ដាល) ក្រោយពីអាជ្ញាធរឃាត់ខ្លួន។ រូបភាព៖ ហ្វេសប៊ុក ភោគ សុខេន ស្រលាញ់សន្តិភាព

សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ បានសម្រេចឃុំខ្លួន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់នៅពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចុះព្យាបាល និងចាក់ថ្នាំប្រជាពលរដ្ឋគ្មានការអនុញ្ញាតពីមន្ដ្រីជំនាញត្រឹមត្រូវ។

ព្រះរាជអាជ្ញារខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ទិត្យធានី ដោយចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដែលពុំមែនជាអ្នកវិទ្យាសាស្ត្រសុខាភិបាល។ 

អតីត​សកម្មជន​ និង​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ជិត១០០នាក់​ នៅ​ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ខេត្តកំពត​ និង​កំពង់ធំ​​ ត្រូវ​តុលាការ​ និង​នគរបាល​ ហៅ​ទៅ​សាកសួរ​ចោទ​ថា​ពួកគេ​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​ ទាក់ទិន​នឹង​ការ​បង្ហាញ​សារ​គាំទ្រ​គម្រោង​វិលត្រឡប់​របស់​លោក ​សម​ រង្ស៊ី​ មក​កម្ពុជា​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ