កញ្ញា ឈឿន ដារ៉ាវី យុវជនខ្មែរថាវរៈ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ម្តាយយុវជនខ្មែរថាវរៈសោកស្តាយមិនអាច​​ជួប​កូននៅពន្ធនាគារ

អាណាព្យាបាល​​សមាជិកក្រុមយុវជនខ្មែរថាវៈ បង្ហាញការសោក​ស្តាយដែលមិនអាចចូល​ជួបកូនៗរបស់​ពួកគេ​នៅពន្ធនាគារ ដោយសារខាងពន្ធនាគារ​មិនអនុញ្ញាត ប៉ុន្តែមន្ត្រីពន្ធនាគារ​អះអាងថា ការ​មិនអនុញ្ញាតឱ្យសាច់ញាតិ​ចូលជួបអ្នកជាប់ឃុំថ្មីៗនោះ គឺត្រូវបានធ្វើឡើងទូទាំងប្រទេស​ ដើម្បីបង្ការ​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩។

ឯកសារមគ្គុទេសក៍គាំទ្រកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌

អង្គការការពារ​សិទ្ធិកុមារ បារម្ភពីការកេងប្រវ័ញ្ចលើផ្លូវភេទកុមារកម្ពុជាតាមអនឡាញ

អង្គការការពារសិទ្ធិកុមារអន្តរជាតិមួយ បារម្ភពីការកើតឡើងនៃការរំលោភបំពានផ្លូវ​ភេទ​​កុមារតាមប្រ​ព័ន្ធអនឡាញនៅកម្ពុជា អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយ​បានទាមទារការសហការរួមគ្នាដោះស្រាយនិងទប់ស្កាត់ជាបន្ទាន់។

ក្រសួងមហាផ្ទៃបង្កើតក្រុមត្រួតពិនិត្យនៅកន្លែងឃុំឃាំង

​ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការត្រួតពិនិត្យ និងឆែកឆេរ នៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានីខេត្តទាំងអស់ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ធានាមិនឱ្យមានបទល្មើសកើតឡើងនៅតាមកន្លែងឃុំខ្លួនទាំងនោះ។​

OHCHR៖សមត្ថកិច្ចប្រើកម្លាំងហួសប្រមាណលើការជួបជុំដោយសន្តិវិធី

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា លើកឡើងថា សមត្ថកិច្ចបានប្រើប្រាស់កម្លាំងបង្ក្រាបហួសប្រមាណ បើទោះបីជាការជួបជុំតវ៉ាមួយចំនួនធ្វើឡើងដោយសន្តិវិធីក៏ដោយ។​

កញ្ញា ឈឿន ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

តុលាការសម្រេច​ឃុំខ្លួនយុវជនខ្មែរថាវរៈ ២នាក់​​ ជា​បណ្តោះអាសន្ន

អ្នកនាំពាក្យស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ បាន​សម្រេច​ឃុំ​ខ្លួន​យុវជនខ្មែរ​ថាវរៈចំនួន​២នាក់ ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ពីបទ ញុះញង់ឲ្យមាន​ភាពវីកវរ​ដល់​​សន្តិសុខ​សង្គម ខណៈយុវជន​៤នាក់​ទៀត ត្រូវបានដោះលែង​។

កម្ពុជា​​ប្រាប់​ UN​៖​ យើង​​គ្មាន​​តម្រុយ​​ពី​​ការ​​ចាប់​​ពង្រាត់​​សកម្ម​ជន​​ថៃ​​នោះ​​ឡើយ​​

អាជ្ញាធរ​កម្ពុជាបាន​ប្រាប់​ទៅ​អង្គការសហប្រជាជាតិ​(អ.ស.ប​.)ថា ទិដ្ឋាការ​បុរស​ជនជាតិ​ថៃ លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ សកម្មជន​ប្រឆាំង​ដែល​រស់នៅ​ភៀសខ្លួន​នៅ​រាជធានី​ភ្នំពេញ​នោះ បាន​ផុត​សុពលភាព​កាលពី​ជិត៣ឆ្នាំមុន នៅពេល​មានការ​ចោទសួរ​អំពី​ការ​ចាប់​ពង្រាត់​សកម្មជន​រូប​នេះ​នៅ​ខាងក្រៅ​ទីកន្លែង​ស្នាក់នៅ​របស់​លោក​ពីសំណាក់​បុរស​មួយ​ក្រុម​ប្រដាប់ដោយ​អាវុធ​កាលពី​ខែមិថុនា​កន្លងមក។

កញ្ញា ឈឿន ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អាជ្ញា​ធរ​​បញ្ជូន​​ខ្លួន​​យុវតី​​ខ្មែរ​​ថាវរៈ​​ម្នាក់​​ទៅ​​តុលា​ការ​ ខណៈ​៥​នាក់​​ទៀត​​កំពុង​​សាក​សួរ​​

យុវតី​ខ្មែរ​ថាវរៈ​ម្នាក់ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួននិង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​រសៀល​ថ្ងៃសុក្រ​នេះ ខណៈ​មនុស្ស៥នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការសាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

Update៖​ អាជ្ញាធរចាប់ខ្លួនយុវជន៦នាក់ ​ដែលសកម្ម​ក្នុងការ​តវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន

មន្ត្រីសិទ្ធិ​មនុស្ស និង​អាជ្ញាធរ​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា យ៉ាង​ហោចណាស់​ មនុស្ស​ចំនួន ៦នាក់ ដែលសកម្ម​ក្នុងការ​​តវ៉ា​ទាមទារ​ឱ្យដោះលែង ​លោក​រ៉ុង ឈុន ត្រូវ​បានចាប់ឃាត់ខ្លួន ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

កញ្ញា ឈឿន ដារ៉ាវី យុវជនខ្មែរថាវរៈ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សមាជិក​​ក្រុម​​យុវជនខ្មែរ​​​​ថាវរៈ​​ម្នាក់​​ត្រូវ​​បាន​​អាជ្ញា​ធរ​​ចាប់​ខ្លួន​​នៅ​មុខ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​

ស្ត្រី​ម្នាក់ជាស​មា​ជិ​កក្រុម​យុវជន​ថាវរៈ ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោ​ក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ។

អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ រារាំង​​ការ​​ប្រមូល​​ផ្តុំ​​របស់​​ពលរដ្ឋ​​នៅ​មុខ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​

ក្រុម​យុវជន​និង​ប្រជាពលរដ្ឋ​មួយចំនួនដែល​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង បន្ត​នីតិវិធី​សួរនាំលោក រ៉ុង ឈុន បន្ថែម​នៅ​ព្រឹ​កថ្ងៃ​ព្រ​ហស្ប​តិ៍នេះ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ