ឧក្រិដ្ឋជន​សង្គ្រាម​ក្រូអាត​បូស្នី​ស្លាប់​ក្រោយ​ផឹក​ថ្នាំ​ពុល​ក្នុង​បន្ទប់​សវនាការ

ឧក្រិដ្ឋជន​សង្គ្រាម​ប៊ូស្នី​ក្រូអាត បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​គេ​មើល​ឃើញ​ថា ឧក្រិដ្ឋជន​រូប​នោះ ហាក់​បាន​ផឹក​ថ្នាំ​ពុល​នៅ​ក្នុង​បន្ទប់​សវនាការ ក្រោយ​ពី​ក្រុម​ចៅក្រម​អង្គការ​សហ​ប្រជាជាតិ បាន​សម្រេច​រក្សា​សាល​ក្រម​ដាក់​ទោស​រូប​លោក​ឲ្យ​គុក ២០​ឆ្នាំ។

អាមេរិក​ព្រមាន​កម្ទេច​របប​ក្រុង​ព្យុងយ៉ាង​ទាំង​ស្រុង បើ​សង្គ្រាម​ផ្ទុះ​ឡើង

អាមេរិក បាន​ព្រមាន​ទៅ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ថា របប​ដឹកនាំ​មួយ​នេះ នឹង​ត្រូវ​កម្ទេច​ទាំង​ស្រុង ប្រសិន​បើ​សង្គ្រាម​ផ្ទុះ​ឡើង​នោះ ដែល​ការ​ព្រមាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់​មីស៊ីល​អន្តរទ្វីប​ជាថ្មី​ទៀត​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដែល​អាចរត់​ទៅ​ដល់​ទឹក​អាមេរិក។

ព្យុះ​ស៊ីក្លូន​ស៊េមប៉ាកា​សម្លាប់​មនុស្ស​យ៉ាង​តិច​១៩​នាក់​នៅ​ឥណ្ឌូនេស៊ី

ព្យុះ​ស៊ីក្លូន​ត្រូពិក​មួយ ដែល​បាន​វាយ​ប្រហារ​លើ​កោះ​ជ្វា​របស់​ឥណ្ឌូនេស៊ី បាន​បង្ក​ជា​ទឹក​ជំនន់​ និង​ការ​រអិល​បាក់​ដី​យ៉ាង​ធ្ងន់​ធ្ងរ ដែល​បណ្ដាល​ឲ្យ​មនុស្ស ១៩​នាក់​ស្លាប់។

បង់ក្លាដែស​គ្រោង​បញ្ជូន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ឲ្យ​ទៅ​រស់​នៅ​លើ​កោះ​មួយ

ប្រទេស​បង់ក្លាដែស បាន​ឯកភាព​លើ​គម្រោង​ដ៏​ចម្រូង​ចម្រាស់​មាន​តម្លៃ ២៨០​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​ការ​ប្រែ​ក្លាយ​កោះ​រហោឋាន​មួយ​នៅ​ភាគ​ខាង​ត្បូង​ឆ្នេរ​សមុទ្រ​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ជំរុំ​បណ្ដោះ​អាសន្ន​សម្រាប់…

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​នៅ​ថ្ងៃ​នេះ

កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់​ពី​លោក​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៅ​លើ​របប​ក្រុង​ព្យុងយ៉ាង និង​ក្រោយ​ពី​បាន​ប្រកាស​ថា រដ្ឋ​ឯកោ​មួយ​នេះ ជា​អ្នក​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ចលនា​ភេរវកម្ម។

ជប៉ុន​ចាប់​បាន​សញ្ញា​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​អាច​ត្រៀម​​បាញ់​មីស៊ីល​ជា​ថ្មី

រដ្ឋាភិបាល​ជប៉ុន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​នេះ​ចាប់​បាន​រលក​សញ្ញា ដែល​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​អាច​កំពុង​រៀបចំ​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត ប៉ុន្តែ រលក​សញ្ញា​នោះ​មាន​លក្ខណៈ​ខុស​ប្រក្រតី ហើយ​រូបភាព​ពី​ផ្កាយ​រណប មិន​បាន​បង្ហាញ​សកម្មភាព​ថ្មី​នោះ​ឡើយ។

ឥណ្ឌូនេស៊ី​បន្ត​បិទ​ព្រលាន​យន្ត​ហោះ​នៅ​លើ​កោះ​បាលី​ដោយសារ​បន្ទុះ​ភ្នំ​ភ្លើង

ក្រសួង​គមនាគមន៍​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​នឹង​បន្ត​បិទ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​មួយ​នៅ​លើ​កោះ​បាលី​រយៈ​ពេល ២៤​ម៉ោង​ទៀត ដោយសារ​តែ​កម្ទេច​ផេះ​ភ្នំ​ភ្លើង​អាហ្កុង។

ទីក្រុង​អកហ្វដ​សម្រេច​ដក​ពាន​រង្វាន់​ពី​មេដឹកនាំ​ភូមា​ជុំ​វិញ​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ទីប្រឹក្សា​រដ្ឋ​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ដក​ហូត​ពាន​រង្វាន់​សេរីភាព​ទីក្រុង​អកហ្វដ​ហើយ ជុំ​វិញ​ការ​ឆ្លើយ​តប​របស់​អ្នកស្រី​ទៅ​នឹង​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ី​ធ្វើ​ដំណើរ​ទៅ​ភូមា​ដើម្បីលើក​ទឹក​ចិត្ត​ដំណោះ​ស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស

សម្ដេច​សង្ឃ ប៉ាប ហ្វ្រង់ស៊ីស បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ទី​២១​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា និង​បង់ក្លាដែស ប្រឆាំង​ទៅ​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។

បាក់​ក្លឹប​កម្សាន្ត​មួយ​នៅ​អេស្ប៉ាញ ភ្ញៀវ​៤០​នាក់​រង​របួស

ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​ ៤០​នាក់ បាន​រង​របួស បន្ទាប់​ពី​ការ​បាក់​ក្លឹប​កម្សាន្ត​មួយ​នៅ​លើ​កោះ​លម្ហែ​កាយ​តេណេរីហ្វ​របស់​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​អ្នក​ចូល​លេង​កម្សាន្ត​នៅ​ទីនោះ​ធ្លាក់​ចុះ​ទៅ​ខាង​ក្រោម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ