សំឡេង​ផ្ទុះ​ញ័រ​រញ្ជួយ​​ទីក្រុង​ណីងប៉ូ​សម្លាប់​មនុស្ស២​នាក់​របួស​ជាង​៣០​នាក់

បន្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​លាន់​លឺ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​នោះ បាន​សម្លាប់​មនុស្ស ២​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាង ៣០​នាក់​ទៀត​រង​របួស នៅ​ទីក្រុង​កំពង់ផែ​ណីងប៉ូ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​វា​ក៏​បាន​បំផ្លាញ​អគារ​ចាស់ៗជាច្រើន​ផង​ដែរ។

អំពើ​ហិង្សា​​លើ​វិហារ​អេហ្ស៊ីប​មួយ​កន្លែង សម្លាប់មនុស្ស​យ៉ាង​តិច​២៣៥​នាក់

សេចក្ដី​រាយការណ៍​បាន​ឲ្យដឹង​ថា អ្នក​ថ្វាយ​បង្គំ​យ៉ាង​តិច ២៣៥​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក និង​កាំភ្លើង​​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ នៅ​ភាគ​ខាង​ជើង​ខេត្ត​ស៊ីណៃ​របស់​ប្រទេស​អេហ្ស៊ីប។

វិបត្តិជនជាតិរ៉ូហ៊ីងយ៉ាកំពុងតែរុញមីយ៉ាន់ម៉ាចេញពីអាមេរិកឲ្យទៅស្និទ្ធជាមួយចិន​

បច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងតែដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការប្រើអំពើឃោរឃៅលើជនជាតិភាគតិចរ៉ូហ៊ីងកាន់សាសនាឥស្លាមនៅក្នុងរដ្ឋរ៉ាក់ឃីន។

San Francisco ទទួលរូបសំណាកការពារស្តី្រដែលមានភាពចម្រូងចម្រាស់

អភិបាលក្រុង San Francisco របស់អាមេរិក​ លោក​ Edwin Lee នៅថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាដែលបញ្ជាក់ថា ទីក្រុងនេះ បានព្រមទទួលយកនិងថែរក្សារូបសំណាក​ស្ត្រីនៅអាស៊ីរងគ្រោះដោយសារបង្ខំឲ្យបម្រើផ្លូវភេទទាហានជប៉ុននៅក្នុងសម័យសង្គ្រាមលោក។​

មីយ៉ាន់ម៉ានិងបង់ក្លាដេសចុះកិច្ចព្រមព្រៀងបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាត្រលប់វិញ

មីយ៉ាន់ម៉ានិងបង់ក្លាដេសបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃព្រហស្បតិ៍នេះ ស្តីពីការរៀបចំបញ្ជូនជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ដែលរត់គេចខ្លួនទៅកាន់ប្រទេសបង់ដេសឲ្យត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។​

មន្ត្រីអាមេរិកផ្អាកធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា

សហរដ្ឋអាមេរិកបានប្រកាសឲ្យមន្ត្រីរបស់ខ្លួនផ្អាកការធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា ជាបណ្តោះអាសន្ន ដោយសារកន្លែងនោះមានការប៉ះពាក្យសម្តីគ្នារវាងមន្ត្រីអាមេរិកលើរដ្ឋាភិបាលមីយ៉ាន់ម៉ាជុំវិញករណីវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។​

តុលាការអន្តរជាតិ​កាត់ទោសអតីតមេបញ្ជាការបូស្នីឲ្យជាប់ពន្ធនាគារមួយជីវិត

តុលាការអន្តរជាតិនៅទីក្រុងឡាអេកាលពីថ្ងៃពុធម្សិលមិញ បានប្រកាសសេចក្តីសម្រេចឲ្យអតីតមេបញ្ជាការកងទ័ពរបស់ប្រទេសបូស្នីឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធការប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង បទឧក្រិដ្ឋផ្សេងៗ១០ទៀត។​

ចិនប្រាប់មេបញ្ជាការយោធាមីយ៉ាន់ម៉ាថាចង់ពង្រឹងទំនាក់ទំនងឲ្យស្និទ្ធជាងមុន

មន្ត្រីជាន់ខ្ពស់យោធាចិន​បានថ្លែងប្រាប់ មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាថា ចិនចង់ឲ្យប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាកាន់តែស្និទ្ធជាងមុន ដើម្បីជាផ្នែកមួយនៃការជួយពង្រឹងផ្នែកការងារដល់សន្តិសុខ និង សន្តិភាពនៅក្នុងតំបន់។​

រុស្ស៊ីបង្កើតច្បាប់រឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយសងសឹកអាមេរិក​

ព្រឹទ្ធសភារបស់រុស្ស៊ីនៅថ្ងៃពុធនេះ បានអនុម័តច្បាប់មួយដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបរទេសដែលមានឈ្មោះថា «ទីភ្នាក់ងារបរទេស» ដែលការបង្កើតច្បាប់នេះឡើងដើម្បីសងសឹក សហរដ្ឋអាមេរិកចំពោះការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។

ចិនជំរុញឲ្យថៃស្វែងរកជនជាតិ Uighurដែលគេចខ្លួនឲ្យបានឆាប់​

ចិនបានជំរុញឲ្យអាជ្ញាធរថៃ ស្វែងរកជនជាតិភាគតិច Uighur កាន់សាសនាឥស្លាម ដែលរត់ចេញពីមណ្ឌលឃុំឃាំងនៅខេត្តភាគខាងត្បូងរបស់ថៃឲ្យបានឆាប់ និង​ផ្តល់យុត្តិធម៌ឲ្យពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ