ក្រសួង​ធម្មការបញ្ជូន​ក្រុម​ការ​ងារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ករណីព្រះ​សង្ឃចេញក្បាច់​គុន

ក្រសួង​ធម្មការ ឲ្យដឹងថា ខ្លួនបាន​ចាត់​បញ្ជូន​ក្រុម​ការ​ងារ​ខ្លួន​ចុះ​ទៅ​ត្រួតពិនិត្យ​ពី​ករណី​ដែល​ចៅអធិការវត្តមួយនៅខេត្តកំពង់ស្ពឺ​ចេញ​​ក្បាច់គុណ​ក្នុង​វិហារ ហើយត្រូវបានគេថត​វីដេ​អូ​ចែក​ចាយ​ពេញ​បណ្តាញ​​សង្គម​ហ្វេស​បុក។

រដ្ឋលេខា​ធិការ​ទី​ស្តី​ការ​គណរដ្ឋ​មន្ត្រី​ត្អូញ​ត្អែរពី​ការ​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្តព្រះសីហនុ

រដ្ឋលេខា​ធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​លោក​ផៃ ស៊ីផាន បាន​ត្អូញត្អែពី​ការ​ឡើង​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្តព្រះ​សីហនុ ខណៈដែល​ខេត្ត​នេះ​នឹង​ប្រារព្ធពិធី​បុណ្យ​សមុទ្រនៅចុងសប្តាហ៍នេះ​។

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអ្នកប្រើហ្វេសប៊ុកត្រូវមានក្រមសីលធម៌

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ត្រូវមានក្រមសីលធម៌ ក្នុងការប្រើប្រាស់ ខណព័ត៌មានមួយចំនួនត្រូវគេចែករំលែងតាមហ្វេសប៊ុកដោយមិនមានមូលដ្ឋានច្បាស់លាស់ ។

អ្នកប្រើហ្វេសប៊ុករិះគន់លោក ងួន ញិល ដែលសម្រាន្តលក់ក្នុងសភាពេ​ល​កំពុង​ប្រជុំ​

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ចំៗ លើមន្ត្រីជាន់ខ្ពស់រដ្ឋសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជាដែលសម្រាន្តលង់លក់ ខណៈសភាប្រជុំពេញអង្គជជែកពីច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ដ៏ចម្រូងចម្រាស់។

ព្រឹទ្ធសភាការពារថា​ការទិញអង្ករពីអាចារ្យអេគឺជួយសម្រាលទុក្ខកសិករ

ព្រឹទ្ធសភាបានប្រកាសថា ការដែលស្ថាប័នទិញ អង្ករពីក្រុមហ៊ុន​ អេប៊ីស៊ី របស់ អាចារ្យ គឺគោលបំណងជួយសម្រាលទុក្ខលំបាករបស់កសិករ មិនមែនជាការប្រកាន់ បក្ខពួកនៃគូជម្លោះណាមួយទេ។

អ្នកសារព័ត៌មានស្នើឲ្យបកស្រាយខ្លឹមសារមាត្រាខ្លះក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន

អ្នកសារព័ត៌មានសម្ដែងការព្រួយបារម្ភខ្លាចមានការចោទប្រកាន់ ករណីសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលពួកគេថាមិនបានចែងច្បាស់លាស់អំពីលក្ខណៈនៃប្រភេទព័ត៌មានសម្ងាត់ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញនា​ព្រឹក​នេះ​

នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៖ ការ​អនុវត្ត​ច្បាប់​មិន​ខុស​ទេ តែ​មាន​កំហុស​នីតិវិធី

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ថ្លែង​ថា លោក​បាន​សម្រេច​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ ដោយសារ​តែ​មន្ត្រី​សុខាភិបាល​រូប​នេះ បាន​អនុវត្ត​ខុស​នីតិ​វិធី នៅ​ក្នុង​ប្រតិបត្តិការ​ចាប់​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​របស់​វិទ្យុ ABC។

អ្នកពាក់ព័ន្ធប្រតិកម្មនឹងការលើកឡើងរបស់អាចារ្យ A ដែលថាឲ្យនារីខារ៉ាអូខេ លក់ខ្លួនដើម្បីលុយ

ក្រសួងពាក់ព័ន្ធនិងបណ្តាញក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងស្ត្រីបានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សេង ប៊ុនវេង ដែលគេស្គាល់ថា អាចារ្យ A ជាថៅកែសាលាបង្រៀនបើកបររថយន្ត២៣តុលា និងជានាយកវិទ្យុ ABC ១០៧.៥ មេហ្គាហឺត ដែលបាននិយាយថា នារីបម្រើការតាមហាងខារ៉ាអូខេ គួរលក់ខ្លួនឲ្យអ្នកមានលុយជាជាងការបន្ត អង្គុយផឹកស្រាបៀរជាមួយភ្ញៀវ ។ ការលើកឡើងរបស់អាចារ្យ A បែបនេះ គឺនៅក្នុងកម្មវិធីផ្សាយផ្ទាល់ កាលពីថ្ងៃទី១០ ខែសីហា ដែលជាការឆ្លើយតបទៅនឹងអ្នកបញ្ចេញមតិយោបល់ (comments) តាមបណ្តាញសង្គមហ្វេសប៊ុករបស់និស្សិតឆ្នាំទី៣ម្នាក់ ដែលថាកំពុងបំរើការ ក្នុងហាងខារ៉ាអូខេមួយ ដោយសួរថា៖ “បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រលាញ់ តើត្រូវធ្វើយ៉ាងម៉េចនោះ? ខណៈនោះ អាចារ្យអេ ក៏បានតបវិញថា “រវាងយើងអង្គុយផឹករាល់ថ្ងៃ ហើយនឹងសុខចិត្តលក់ខ្លួនឲ្យសេដ្ឋីហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង […] យកលុយទៅកូន […] ”។ ការលើកឡើងនេះដែរ បានធ្វើឡើង បន្ទាប់ពីផ្ទុះចេញនូវរឿងរ៉ាវដ៏ចម្រូងចម្រាសកាលពីថ្ងៃទី៩ ខែសីហា ថ្មីៗនេះ ករណីដែលអាចារ្យអេ បានប្តឹងឲ្យសមត្ថិកិច្ចក្រុងតាខ្មៅ ឃាត់រថយន្តម៉ាកហៃឡេនឌ័ររបស់ស្រី្តវ័យ២៨ឆ្នាំម្នាក់ឈ្មោះ

លោក ស៊ឹង​ ប៊ុណ្ណា ប្រាប់​តុលាការ​ថាគ្មាន​បំណង​ចេញ​មូលប្បទានបត្រ​អត់​លុយ​

អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ លោក ស៊ឹង ប៊ុណ្ណា ​បាន​ប្រាប់​តុលាការ​ថា​លោក​មិន​មាន​បំណង​ក្នុង​ការ​ចេញ​មូល​ប្ប​ទា​ន​បត្រ​(សែក)​អត់​លុយ​នោះ​ទេ ខណៈលោកត្រូវ​បាន​តុលាការនាំ​មក​សួរ​នាំ​បន្ថែមពាក់​ព័ន្ធ​នឹង​​ការ​ចោទ​ថា​ចេញ​​សែក​​អត់​លុយ​ជាង​៤០​ម៉ឺន​ដុល្លារ។

អ្នក​ច្បាប់​ថា​ការ​មិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងព័ត៌មានមិនខុសច្បាប់​ទេ​

អ្នកច្បាប់​លើកឡើង​ថា ករណីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយណាមួយ​​ដែលមិនប្រើ​គោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មានរបស់ខ្លួន​ទៅតាមការណែនាំរបស់ក្រសួង គឺមិនខុស​ច្បាប់​នោះទេ ដោយអះអាងថាមិនមានច្បាប់ចែង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ