កម្ពុជាសង្ឃឹមថាឆ្នាំ ២០១៨ ខេត្តជាប់មាត់សមុទ្រទទួលបានទេសចរបរទេសជិត១លាននាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បង្ហាញក្តីសង្ឃឹមថា បណ្តាខេត្តជាប់សមុទ្ររបស់កម្ពុជានឹងទទួល បានភ្ញៀវទេសចរបរទេសជិត១លាននាក់នៅក្នុងឆ្នាំ២០១៨នេះ។

ចិន​ផ្ដល់​ជំនួយ​ជាង​២០០​លាន​ដុល្លារ​​ដល់​កម្ពុជា​ ដើម្បី​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជន

សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្ដល់​ជំនួយ​ជិត​២ពាន់លានយ័ន​ដែល​ស្មើនឹង​ជាង​២០០លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា ​សម្រាប់​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

វិនិយោគិននិងទេសចរបរទេសមកកម្ពុជារងគ្រោះថ្នាក់កើនឡើងជាង៥០% ក្នុងឆ្នាំ២០១៨

វិនិយោគិន និងភ្ញៀវទេសចរបរទេស​ដែល​មក​ប្រទេស​​កម្ពុជា បាន​ទទួល​​រងគ្រោះផ្សេងៗមានចំនួន ៥២៧ករណី ដែលមានការកើនឡើង២៨២ករណី បើធៀបទៅនឹងឆ្នាំ២០១៧ក្នុងរយៈពេលដូចគ្នា។

ភ្ញៀវទេសចរ​ចិន​​ជិត​២​លាន​នាក់មកកំសាន្តនៅកម្ពុជា​​ក្នុង​រយៈពេល​១០​ខែ​

តួលេខ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​ ភ្ញៀវ​ទេសចរ​ចិនបាន​​មក​ទស្សនា​ប្រទេស​កម្ពុជា​​ជិត​២លាន​នាក់ បើប្រៀបធៀបក្នុងរយៈពេល​ដូចគ្នា​ កើន​លើស​ឆ្នាំ​មុន​ជាង​៧០ភាគរយ ។

រយៈ​ពេល១១​ខែ កម្ពុជា​លក់​សំបុត្រ​ចូល​តំបន់​អង្គរ​រក​ចំណូល​បាន​ជាង​១០៤​លាន​ដុល្លារ​កើន​ឡើង​ជាង​៩​ភាគរយ

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​ជាង ២​លាន ២៣​ម៉ឺន​នាក់ បានចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ​នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​វិច្ឆិកា​កន្លង​មក​នេះ ដោយ​បាន​កើន​​ជាង ៦​ភាគរយ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

សហព័ន្ធស្រូវអង្ករ៖ បើអឺរ៉ុបយកពន្ធលើអង្ករ កម្ពុជានឹងប៉ះពាល់កសិករ៣លាននាក់​

សហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា បើសិនជាសហភាពអឺរ៉ុបពិតជាសម្រេចយកពន្ធនាំ ចូលអង្ករពីកម្ពុជាមែន នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កសិករ  ផលិតស្រូវប្រមាណ៣លាន នាក់ និងវិស័យឧស្សាហកម្មមួយចំនួនទៀត។

ធនាគារពិភពលោក

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនឡើងជាង៧ ភាគរយនៅឆ្នាំ ២០១៨

ធនាគារពិភពលោក​ បានបង្ហាញថាសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តកើនឡើងដដែល ពោលគឺ កើនឡើង ៧,១ភាគរយ នៅឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលបានចេញ​ផ្សាយនៅថ្ងៃម្សិលមិញ។

អំបិលដែលបញ្ជាទិញពីចិន៥ពាន់តោន មកដល់កម្ពុជាម្សិលមិញ​

អំបិលដែលកម្ពុជាបញ្ជាទិញពីប្រទេសចិនដើម្បីបង្គ្រប់តម្រូវការប្រើប្រាស់ចំនួន​៥ពាន់តោន បានមកដល់កំពង់ផែភ្នំពេញកាលពីម្សិលមិញ​…

លោក ថោង ខុន ថា ទេសចរ ៤.៥​លាន​នាក់​មក​លេង​​ភ្នំពេញ ខណៈ​ជាង ៨០​ម៉ឺន​នាក់​ទៀត​ទៅ​លេង​តាម​ខេត្ត​​អំឡុង​បុណ្យ​អុំទូក

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ទេសចរណ៍ លោក ថោង ខុន ដែល​បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ម្សិល​មិញ​ថា ភ្ញៀវ​ទេសចរ​ចំនួន ៤​លាន ៥​សែន​នាក់ បាន​ចូល​មក​លេង​កម្សាន្ត​នៅ​រាជ​ធានី​ភ្នំពេញ​អំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើងជិត ៥០​ភាគរយ។

អ្នក​លក់​ដូរ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ​ថា​ឆ្នាំ​នេះ​លក់​មិន​សូវ​ដាច់​ដូច​ឆ្នាំ​មុន​

អ្នក​លក់​ដូរ​មួយចំនួន​បាន​អះអាង​ថា​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ ពួក​គេ​រក​ចំណូល​មិន​សូវ​បាន​នោះ​ទេ ដោយសារ​មិន​សូវ​មាន​អ្នក​ទិញ​ដូច​ឆ្នាំ​មុនៗ បើ​ទោះ​បី​អាជ្ញាធរ​អះអាង​ថា​មាន​អ្នក​ចូលរួម​ពិធី​បុណ្យ​អុំទូក​មិន​តិច​ជាង​១លាន​នាក់​ក្ដី…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ