វិនិយោគិននិងទេសចរបរទេសមកកម្ពុជារងគ្រោះថ្នាក់កើនឡើងជាង៥០% ក្នុងឆ្នាំ២០១៨

​កិច្ចប្រជុំ​ត្រួត​ពិនិត្យបូកសរុប​លទ្ធផល​ការងា​រប្រចាំឆ្នាំ២០១៨ រួម​ជាមួយ​បណ្ដាស្ថានទូត​ និងស្ថានតំណាងបេសកកម្ម​ប្រចាំនៅកម្ពុជានៅសាលប្រជុំក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

វិនិយោគិន និងភ្ញៀវទេសចរបរទេស​ដែល​មក​ប្រទេស​​កម្ពុជា បាន​ទទួល​​រងគ្រោះផ្សេងៗមានចំនួន ៥២៧ករណី ដែលមានការកើនឡើង២៨២ករណី បើធៀបទៅនឹងឆ្នាំ២០១៧ក្នុងរយៈពេលដូចគ្នា។

តាមគេហទំព័រហ្វេសប៊ុករបស់អគ្គសន្នការនគរបាលជាតិនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨បានបង្ហាញអំពី របាយការណ៍លទ្ធផលកិច្ចប្រតិបតិ្តការ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា វិនិយោគិន និងទេសចរ​បរទេស ​ដែល​មក​ប្រទេស​​កម្ពុជា បាន​ទទួល​​រងគ្រោះមានចំនួន ៥២៧ករណី ហើយអ្នករងគ្រោះសរុប ៧០៤នាក់ ក្នុងនោះស្លាប់២៤១នាក់ របួស​១៦៩​នាក់​ បាត់​បង់​ទ្រព្យ​សម្បត្តិ ៣២១នាក់ ​នឹង​​មាន ៥៨សញ្ជាតិ លើ២០រាជធានី-ខេត្ត។ ដោយឡែកក្នុង​ឆ្នាំ២០១៧ មានរងគ្រោះ ២៤៥​ករណី អ្នក​រងគ្រោះ២៥៥នាក់។ នៅក្នុងរបាយការណ៍មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ពីគ្រោះថ្នាក់នោះទេ។​​​

ក្រៅ​ពី​ជន​បរទេស​​រងគ្រោះ ក៏មាន​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​មានចំនួន ២៧៥ករណី ឃាត់​ខ្លួន​សរុប ១០២០​​នាក់ មាន៣៧​សញ្ជាតិ លើ១៩​រាជ​ធានី​​-ខេត្ត​ទូទាំង​ប្រទេស ក្នុងបទល្មើស៣១ប្រភេទផ្សេងគ្នា ។

នៅឆ្នាំ២០១៨​នេះ ក្រុម HOTLINE ជនបរទេស បាន​ទទួល​បណ្តឹងសុំអន្តរាគមន៍​ពីជនបរទេស និង​ស្ថានទូត​ចំនួន ៣៣ករណី បាន​​ដោះ​ស្រាយ​បញ្ចប់ ១៣​ករណី​ និង​មិ​នទាន់​បញ្ចប់​ ២០ករណី។

ក្នុងរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានកំណើនទេសចរប្រមាណជិត៥លាននាក់។ ដោយឡែកកាលពីឆាំ២០១៧ កម្ពុជាទទួលភ្ញៀវទេសចរបានជាង ៥លាន ៦សែននាក់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ