ម្ដាយកសិករម្នាក់ស្នើរដ្ឋាភិបាលដោះលែងកូន ដោយថាសាររិះគន់អាជ្ញាធរមិនទិញផ្លែមៀនជារឿងពិត
ម្ដាយកសិករម្នាក់នៅខេត្តបាត់ដំបងដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១០ខែ ក្រោយរិះគន់អាជ្ញាធររឿងឱ្យបេះផ្លែមៀនហើយមិនយកវិញនោះ ទទូចទៅរដ្ឋាភិបាលនិងតុលាការឱ្យដោះលែងកូនប្រុសគាត់ ដោយថា សារដែលកូនរបស់គាត់បានបង្ហោះលើបណ្តាញសង្គមនោះ គឺជារឿងពិត។