សមាជ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ជំរុញ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ដើម្បី​យុត្តិធម៌​សង្គម​និង​បុព្វ​ហេតុ​ទឹក​ដី

សមាជពលរដ្ឋ​ខ្មែរនៅ​អូស្ត្រាលី ជំរុ​ញ​ឱ្យ​ផ្តាល់​ប្តូរមេដឹកនាំ​គ្រួសារ​ហ៊ុន ដើម្បី​បុព្វ​ហេតុ​ទឹក​ដី ប្រជា​ធិប​តេយ្យ និង​យុត្តិ​ធម៌​សម្រាប់ លោក លិម គិម​យ៉ា ។ សមាជ​នេះ បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ប្រទេស​អូស្ត្រាលី តាម​ការ​គ្រោង​​​ទុក ក្នុង​នោះ ក៏​មាន​វត្ត​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខ​ហួរ ផង​ដែរ។

ខ្មែរនៅអូស្រ្តាលី​គ្រោង​ជួប​ជុំ​អ្នក​ប្រជាធិបតេយ្យ​ ដើម្បី​ជំរុញ​​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា

សហគមន៍​ខ្មែរនៅអូស្ត្រាលី ប្រកាស​ពី​គម្រោង​ជួប​ជុំ អ្នក​និយម​ប្រជា​ធិប​តេយ្យ ដើម្បី​ប្រមូល​មតិ​យោបល់​ជុំវិញ​ស្ថាន​ភាព​រំលោភ​សិទ្ធិ​មនុស្ស សម្លាប់​ប្រជាធិប​តេយ្យ អយុត្តិធម៌​សង្គម និង​បូរណ​ភាព​ទឹក​ដី​ជាដើម ដើម្បី​រក​កិច្ច​អន្តរា​គមន៍​ពី​សហគមន៍​អន្តរ​ជាតិ ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា។

អាដហុករកឃើញថាសិទ្ធិមូលដ្ឋានក្នុងឆ្នាំ២០២៤រងការរំលោភជាប្រព័ន្ធ

សមាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក ជំរុញ​ទៅក្រសួង​មហាផ្ទៃ ចាត់វិធានការទៅលើអាជ្ញាធរ​​មូល​ដ្ឋាន​​រូប​ណា ដែលអនុវត្តផ្ទុយនឹងច្បាប់ជាតិនិងអន្តរជាតិ ក្រោយ​​សមាគម​នេះ​ រកឃើញ​ថា​​​អាជ្ញាធរមូលដ្ឋាន​មួយចំនួនក្នុងខេត្តចំនួន២២ បាន​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ តាម​រយៈ​ការ​​ជួបជុំ​ដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ​​។

បាតុកម្ម​នៅអាមេរិ​កទាមទារ​ឱ្យ​វៀត​ណាម​គោរពសិទ្ធិខ្មែរ​ក្រោម​តាម​មាត្រា​៩​របស់​UN

សហព័ន្ធខ្មែរកម្ពុជាក្រោម បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​លើទឹ​កដី​អាមេរិក ទាម​ទារ​ឱ្យ​រដ្ឋ​អំណាច​វៀត​ណាម​គោរព​សិទ្ធិ​ខ្មែ​រក្រោម​ឋានៈ​ជា​ជន​ជាតិ​ដើម​ដែល​រ​ស់​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន តប​តាម​មាត្រា៩ នៃ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ក្នុងនាមប្រទេសជាសមាជិក។

លីកាដូ​រកឃើញថា​ ឆ្នាំ២០២៤ មាន​ករណី​ចាប់​ខ្លួន​សកម្មជន​យ៉ាងតិច​ ១០២នាក់

អង្គការ​លីកាដូ​រកឃើញថា អាណត្តិ លោក ហ៊ុន ម៉ាណែតមានករណី​ចាប់ខ្លួន​សកម្ម​ជន​សង្គម​យ៉ាង​គំហុក​ យ៉ាងតិច​១០២នាក់ នៅឆ្នាំ​២០២៤នេះ  ដោយសារ​ពួក​គេ​រិះ​គន់​គោល​នយោបាយ​រដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ក្រោយការព្រមានមិនឱ្យនិយាយពីប្រវត្តិបក្សប្រជាជន យុវជននិងអ្នកឃ្លាំមើលថាប្រវត្តិសាស្ត្រជាឫសគល់នៃការពិតដោយមិនអាចបិទបាំងបានយូរ

យុវជន និងអ្នកឃ្លាំមើល លើកឡើងថា ទោះជារដ្ឋាភិបាលចាត់វិធានការលើមេដឹកនាំបក្សប្រឆាំង ដោយមិនឱ្យនិយាយប្រវត្តិគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែរឿងប្រវត្តិសាស្ត្រនេះ វាជាឫសគល់នៃការពិត ដោយលាក់បាំងមិនបានយូរឡើយ។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

ការប្រើច្បាប់គំរាមសិទ្ធិបញ្ចេញមតិនឹងធ្វើឱ្យរដ្ឋាភិបាលថ្មីក្រោយបោះឆ្នោតខ្វះគុណតម្លៃ

អ្នកឃ្លាំមើលសង្គមលើកឡើងថា វិធានការលើក្រុមអង្គការសង្គមស៊ីវិល និងអ្នកនយោបាយជំទាស់ថ្មីៗនេះ ជា​​កា​​រ​វិវត្តនយោបាយគួរឱ្យព្រួយបារម្ភបន្ថែមទៀតដល់ទំនុកចិត្តនៃការបោះឆ្នោត ដែលនឹងជំរុញឱ្យជាតិខាតបង់ បើអាជ្ញាធររដ្ឋមិនប្តូរជម្រើស។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញមតិ ក្រោយ​សមត្ថកិច្ច​ឱ្យ​លុប​បទចម្រៀង «ឈាមបាតុករ»

សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើក​លំហ​សិទ្ធិ​សេរីភាព​​​ដល់​សង្គម​​ស៊ីវិល តាម​រយៈ​ការបង្ហោះបទចម្រៀង​ «ឈាមបាតុករ» ឡើង​វិញ ដោយ​ថា វិធានកា​រទ​ប់​​ស្កាត់ថ្មី​ៗនេះ​ជាកា​រគំរាមកំហែងសេរីភាពបញ្ចេញមតិ​ដែលធានាដោយច្បាប់​ជាតិ និង​អន្តរ​ជាតិ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិលព្រមលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីបណ្ដាញសង្គមតាមការស្នើសុំរបស់សមត្ថកិច្ច

សង្គមស៊ីវិលមួយចំនួនដែលសកម្មក្នុងការ​ឃ្លាំមើល​សិទ្ធិមនុស្ស និងការងារ ព្រមលុបវីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ចេញពីបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន  បន្ទាប់ពីសមត្ថកិច្ចបានកោះហៅពួកគេឱ្យចូលបំភ្លឺពាក់ព័ន្ធរឿងនេះ និងស្នើឱ្យលុបចោលវីដេអូចម្រៀងនោះ ក្រោម​​ហេ​​​តុផលថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

រូបលោក សុន ឆ័យ អនុប្រធាន​គណបក្សភ្លើងទៀន បង្ហាញនៅក្នុងទូរសព្ទដៃរបស់អ្នកគាំទ្រ ក្រោយលោកចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។

សង្គមស៊ីវិលថាចំណាត់ការលើអ្នករិះគន់ប្រព័ន្ធបោះឆ្នោតជាវិធានរក្សាទុកជំងឺសង្គម

អ្ន​​​កឃ្លាំមើលព្រួយបារម្ភថា ការប្ដឹងទារសំណងជំងឺចិត្តរហូត១លានដុល្លារពីអ្នករិះ​គ​ន់​ប្រ​​ព័​​ន្ធ​​​​​​​​​​​​​​​​បោះ​ឆ្នោតមិនត្រឹ​​មត្រូវ ជាវិធានរក្សាទុកជំងឺសង្គម បន្តឱ្យប៉ះទង្គិចដល់វិស័យសេដ្ឋកិច្ច​និ​ង​​​​​​នយោបាយ ដោ​​​​​​យ​​​​​សំអាង​​ថា វិ​ធាននេះជាទម្រង់គំរាមកំហែងសំឡេងឯករាជ្យដែលជាតួអង្គឆ្លុះបញ្ចាំងដើម្បីកែ​លម្អ​​ស​ង្គមតា​មយន្តការប្រជាធិបតេយ្យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ