
ការបង្រ្កាបសេរីភាពបញ្ចេញមតិត្រូវគេមើលថាជាវិធានការពារក្រុមឧក្រិដ្ឋជននៅកម្ពុជា
ការបង្រ្កាបសេរីភាពបញ្ចេញមតិលើពលរដ្ឋខ្មែរ រួមទាំងចាប់ខ្លួនជនមានពិការភាពថ្មីៗនេះ តែមិនកាត់ទោសមេឧក្រិដ្ឋជន ដែលអន្តរជាតិរកឃើញជាបន្តបន្ទាប់នោះ រងការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុន កំពុងលើកទឹកចិត្តពួកឧក្រិដ្ឋជនឱ្យយកដែនដីកម្ពុជាជាជម្រកឆបោក។









