កម្មកររោងចក្រមួយក្នុងខណ្ឌមានជ័យផ្ទុះការតវ៉ាដោយថាថៅកែរត់ចោលមិនបើកប្រាក់ឈ្នួល

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាក្នុងរោងចក្រ ដែលពួកគេចោទថា ថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារជូនពួកគេ។

ក្រសួងនឹងចាប់ផ្តើមដោះស្រាយបណ្តឹងសិស្សប្រលងបាក់ឌុបឆ្នាំនេះនៅថ្ងៃស្អែក

ក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតគណកម្មការដោះស្រាយបណ្តឹងនៅថ្ងៃស្អែកនេះ បន្ទាប់ពីបេក្ខជនមួយចំនួន​ មិនសុខចិត្តនឹងលទ្ធផលប្រឡងបាក់ឌុបលើវិញ្ញាសារគណិតវិទ្យា។

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

អង្គការសង្គមស៊ីវិលជាង១៦០ស្ថាប័នស្នើដោះលែងអ្នកស្រី ទេព វន្នី

អង្គការសង្គមស៊ីវិលជាង១៦០ ស្ថាប័ន ស្នើទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយថា ដើម្បីឲ្យសកម្មជនដីធ្លីរូបនេះអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីអ្នកស្រីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

សហជីពជម្រុញឲ្យបក្សកាន់អំណាចនិងអតីតបក្សប្រឆាំងចរចាគ្នា ព្រោះ​ខ្លាចកម្មករបាត់បង់​ការងារ

សហភាពសហជីពកម្ពុជា បានស្នើឲ្យ​​បក្សកាន់អំណាចនិងអតីតបក្សប្រឆាំងជួបជជែកគ្នា​ដោះស្រាយបញ្ហា​នយោ​បាយ ដោយបារម្ភខ្លាចសហគមន៍អន្តរជាតិប្រតិកម្មជាអវិជ្ជមាន​ទៅនឹងការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅ​ ហើយ​​អាចបណ្ដាល​ឲ្យកម្មករ​និយោជិតគ្មានការងារធ្វើ។

លោក ហ៊ុន សែន និង លោក ស៊ី ជីងពីង

ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មមុខស្ថានទូតចិននៅអាមេរិក​

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងរៀបចំ​ការតវ៉ានៅថ្ងៃទី២៨ខែកក្កដា ប្រឆាំរដ្ឋាភិបាលចិន​ដោយចោទថា ចិន​កំពុងតែគាំទ្ររដ្ឋាភិបាលបច្ចុប្បន្នឆ្ពោះទៅរកចំណុចដែលមានភាពអន្តរាយដូចកម្ពុជាកាលពីអតីតកាល។​

អ្នកមានជម្លោះដីក្នុងខេត្តព្រះសីហនុខកចិត្តចំពោះសាលដីកាសាលាឧទ្ធរណ៍

ពលរដ្ឋដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តព្រះសីហនុ បង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍​ដែលសម្រេចបន្តឃុំខ្លួនតំណាង​របស់​​ពួកគេ​៤នាក់ ដោយ​ពួកគាត់​យល់​​ថា​ការសម្រេចនោះធ្វើឡើងមិនស្របតាមនីតិវិធីច្បាប់។

របាយការណ៍​ថា សង្គម​ស៊ីវិល​រង​គំនាបពី​រដ្ឋាភិបាល​ ខណៈ​លោក ហ៊ុន សែន ព្យាយាម​រក្សា​អំណាច

របាយការណ៍​ថ្មី​បំផុត​មួយ បាន​បង្ហាញ​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្រោម​គំនាប និង​ការ​បង្ក្រាប​នា​ពេល​សព្វថ្ងៃ​នេះ ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន …….

អង្គការអន្ដរជាតិមួយថា ករណីភ្នំពេញប៉ុស្ដិ៍ ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​ជាតិ

អង្គការអន្ដរជាតិមួយរិះគន់ថា អ្វីដែលកើតឡើងចំពោះកាសែតភ្នំពេញប៉ុស្ដិ៍ គឺជាការបង្ក្រាបបន្ថែមទៀតរបស់រដ្ឋាភិបាលទៅលើបណ្ដាញសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចទាត់ចោលការរិះគន់បែបនេះ។

ព័ត៌មានថ្មី៖ អាជ្ញាធររារាំងក្រុមកម្មកររោងចក្រហ្គាវ័នមិនឲ្យហែក្បួន

នៅព្រឹកនេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ច រារាំងក្រុមកម្មកររោងចក្រហ្គាវ័ន មិនឲ្យដើរហែក្បួនទៅ​រក​កិច្ច​អន្តរាគមន៍​ពីក្រសួងការងារ ជុំវិញវិវាទការងារ​ដែលថា​បានអូសបន្លាយជាច្រើនខែកន្លែងមកហើយ។

សហជីពនិងសមាគមខកចិត្តចំពោះអាជ្ញាធរមិនអនុញ្ញាតហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិ

ក្រុមមេដឹកនាំសហជីព ដែលធ្វើការលើវិស័យការងារ បង្ហាញ​ការសោកស្ដាយនិងខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិនអនុញ្ញាតឲ្យពួកគេធ្វើការហែក្បួន នៅថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភា ស្អែកនេះ ដោយ​ចាត់​ទុក​ការ​​មិនអនុញត្តិនេះថា ជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ