អ្នក​ភូមិ​នៅ​ខេត្តព្រះវិហារ​ទាមទារឱ្យក្រុមហ៊ុនមួយបញ្ឈប់សកម្មភាពកាប់ឈើនៅតំបន់ព្រៃសហគមន៍

ប្រជាសហគមន៍នៅឃុំគូលែនជើង ស្ថិត​នៅ​ក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ បង្ហាញ​ក្ដី​បារម្ភ​ថា ព្រៃឈើ​ក្នុង​សហគមន៍​របស់​ពួកគេ​នឹង​បាត់​បង់ ក្រោយ​ពី​ពួកគេ​ចាប់​បាន​ឈើ ៩​ដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ដី​សម្បទាន​មួយ​លួច​កាប់។

សង្គមស៊ីវិល​វាយតម្លៃថាទិវាសិទ្ធិមនុស្សបញ្ចប់ទៅក្រោមការរឹតត្បិតសេរីភាព

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស វាយតម្លៃថា ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ បិទបញ្ចប់ទៅក្រោមការរឹតត្បិត ទោះបី​រដ្ឋា​ភិបា​​​ល​ប្រ​កា​ស​ឲ្យឈប់រឹតត្បិតសកម្មភាព របស់អង្គការសង្គមស៊ីវិលក៏ដោយ។

​១០ ធ្នូ ឆ្នាំ​២០១៨

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ច្បាប់​នានា​ដើម្បី​បើក​ចំហរ​សេរីភាព​ឡើង​វិញ

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មេដឹកនាំ​សហជីព បាន​​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជាឲ្យ​លុប​ចោល​ច្បាប់មួយ​ចំនួន ​ដែល​ពួកគេ​ថា ​បានរឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន ក្រោយ​ពី​​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដើម​បើក​លលំហរ​ឡើង​វិញ​ខ្លះៗ​នូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​កម្ពុជា​ឲ្យ​លុប​ចោល​ច្បាប់​រឹត​ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន

ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្ដើម​បើក​ចំហរ​ឡើង​វិញ​នូវ​សេរីភាព​ខ្លះៗ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នោះ ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​មើល​ឃើញ​ថា ការ​ផ្លាស់​ប្ដូរ​នេះ គ្រាន់​តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ដែល​ពុំ​អាច​ធានា​បាន​ទាំង​ស្រុង​នូវ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​នោះ​ឡើយ ហើយ​ពួកគេ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​លុប​ចោល​ច្បាប់​ទាំង​ឡាយ​ណា​ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន។

អ្នកមានជម្លោះដីធ្លីនៅក្រចេះ បន្តរង់ចាំដំណោះស្រាយ ខណៈអាជ្ញាធរថាកំពុងតែធ្វើការ​លើរឿងនេះ​​​

ពលរដ្ឋមានជម្លោះដីធ្លីនៅ​ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ​ អះអាងថា ពួកគេមិនទាន់​ទទួលបានដំណោះស្រាយរឿងវិវាទដីធ្លីនៅឡើយទេរហូតមកពេលនេះ ខណៈអាជ្ញាធរអះអាងថា ពួកគេ​​កំពុងពន្លឿនការ​​ដោះស្រាយបញ្ហានេះ​ ជូនពលរដ្ឋទាំងនោះ។

សហជីព​ស្នើឲ្យមានការិយាល័យក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

សហជីពមួយស្នើឲ្យមានការិយាល័យសហជីពនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ខណៈតំបន់នោះកំពុងរងការរិះគន់ថា រំលោភសិទ្ធិកម្មករ ដោយ​ពុំមានសហជីពឯករាជ្យ​…

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

លោក ​​ស ​​ខេង​​ ថា ​អង្គ​ការ​ ​ស​មា​គម​ អា​ច​ធ្វើស​កម្មភា​ពបា​នមិ​នចាំ​បា​ច់​ជូន​ដំណឹង​មុន​ទៅអា​ជ្ញាធ​រ​

រដ្ឋ​មន្ត្រីក្រ​សួង​មហា​ផ្ទៃលោ​ក​ ស​ ខេ​ង​​ អនុញ្ញាតឲ្យ​ អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ អា​​ចធ្វើស​កម្ម​​ភា​ព​បា​​​ន​ដោយសេរី មិនចាំបាច់ជូនដំណឹងជាមុនទៅអាជ្ញាធរទៀតនោះទេ​…

ពលរដ្ឋ​ថា អាជ្ញាធរខេត្តស្វាយរៀង​សន្យា​ពន្លឿន​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ក្រោយ​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ

ពលរដ្ឋ​ម្នាក់​ដែល​ជា​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋមាន​ជម្លោះ​ដី​ធ្លី​នៅ​ឯ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា អភិបាល​រង​ខេត្ត​ លោក ហែម ពិសិដ្ឋ បាន​សន្យា​​ថា នឹង​ពន្លឿន​ដំណោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ…

ក្រសួងការងារ​អះ​អាង​ថា នឹងដាក់ឯកសារបន្ថែម​ឲ្យ​តុលាការ​បញ្ចប់​បណ្ដឹង​ប្រឆាំង​មេដឹកនាំ​សហជីព

មន្ត្រីក្រសួងការងារ ​ឱ្យដឹងថា ខាងក្រសួងបានទាក់ទងបន្ថែមទៅថ្នាក់ដឹកនាំសហជីពដើម្បីរាយការណ៍ជូនមកក្រសួងមួយនេះ ​ពាក់ព័ន្ធនឹងសំណុំរឿងរបស់ខ្លួននាពេលកន្លងមក ព្រោះបណ្តឹងទាំងអស់ គឺមានដើមបណ្តឹងផ្សេងៗគ្នា ហើយបណ្តឹងខ្លះជាករណីព្រហ្មទណ្ឌ និងខ្លះទៀតជាករណីរដ្ឋប្បវេណី…

ទំព័រ Explore Feed របស់ Facebook

របាយការណ៍៖ សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹត​ត្បិត​

ក្នុង​របាយការណ៍​របស់​អង្គការ ​Freedom House ដែល​មាន​ចំណង​ជើង​ថា​ Freedom on net 2018 ឬ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​២០១៨ បាន​ផ្ដល់​ពិន្ទុ​ដល់​កម្ពុជា ​៥៥​លើ​១០០​ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤៤​លើ​៦៥ប្រទេស លើស​ពី​នេះ​ទៀត​Freedom House បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កម្ពុជា​បាន​ធ្លាក់​…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ