ម្តាយយុវជនខ្មែរថាវរៈសោកស្តាយមិនអាចជួបកូននៅពន្ធនាគារ
អាណាព្យាបាលសមាជិកក្រុមយុវជនខ្មែរថាវៈ បង្ហាញការសោកស្តាយដែលមិនអាចចូលជួបកូនៗរបស់ពួកគេនៅពន្ធនាគារ ដោយសារខាងពន្ធនាគារមិនអនុញ្ញាត ប៉ុន្តែមន្ត្រីពន្ធនាគារអះអាងថា ការមិនអនុញ្ញាតឱ្យសាច់ញាតិចូលជួបអ្នកជាប់ឃុំថ្មីៗនោះ គឺត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។