ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់រាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។

CCHR រក​​ឃើញ​ថា​ សំណុំ​រឿង​​តិច​​នៅ​ឡើយ​​ដែល​​ចៅ​ក្រម​​អនុវត្ត​​ពេញ​លេញ​​តាម​ច្បាប់​​ចំពោះ​​ជន​ជាប់​ចោទ​​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ឬហៅ​ថា CCHR បាន​ជំរុញ​ឱ្យ​ចៅក្រម​នៅ​តុលាការ​ទូទាំង​ប្រទេសឱ្យប្រាប់ និង​ពន្យល់​ពេញលេញ​ទៅ​ជនជាប់ចោទ​ស្របតាម​កាតព្វកិច្ច​ និង​តួនាទី​របស់​ខ្លួនដែល​ច្បាប់​បាន​ចែង ដើម្បី​ធានា​ដល់​ការ​ទទួល​បាន​សិទ្ធិ​ជំនុំជម្រះ​ក្តី​ប្រកបដោយ​យុត្តិធម៌។

សមាគម​ធាងត្នោត​៖ ​អំឡុង​ពេល​កូវីដ​១៩​អាជ្ញាធរ​នៅ​តែ​បណ្តេញ​ពលរដ្ឋ​ពី​លំនៅ​ដ្ឋាន​​

អង្គការសមាគមធាងត្នោតស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់សកម្មភាពបណ្តេញពលរដ្ឋក្រីក្រចេញពីទីជម្រករបស់ពួកគេ ក្រោមហេតុផលរស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋ ក្នុងកំឡុងវិបត្តិសុខភាពពិភពលោក(កូវីដ១៩)។

តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាល​ដីកាអតីត​​បុគ្គលិក​​វិទ្យុ​​អាស៊ី​​សេរី​ពីរ​រូប

បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២​រូប ត្រូវ​បាន​តុលាការ​សម្រេច​លើក​ពេល​ទៅ​ប្រកាស​នៅ​ពាក់​កណ្ដាល​ខែ​នេះ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​មិញ​នេះ។

ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់ ដើម្បីបើកលំហសេរីភាពតបតាមរដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

លោក រ៉ាត់ រត្នមុនី ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីត​​អ្នក​បក​ប្រែ​​បណ្ដាញ​​ព័ត៌មាន​​រុស្ស៊ី​​បង្ហាញ​​ក្ដី​​សង្ឃឹម​ថា​នឹង​​ទទួល​​បាន​​យុត្តិធម៌​​

អតីត​អ្នកបកប្រែ​ឱ្យ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី Russia Today (RT​) លោក រ៉ាត់ រត្ន​មុនី នៅតែ​អះអាង​ថា លោក​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ឯកសារ​និយាយ​អំពី​ការ​ជួញ​ដូរ​ផ្លូវភេទ​នារី​នៅ​កម្ពុជា។

សង្គម​​ស៊ីវិល​​ស្នើ​​ឱ្យ​​កែ​​ខ្លឹម​សារ​​ខ្លះ​​នៃ​​សេចក្ដី​ព្រាង​​ច្បាប់​​ស្ដី​ពី​​សិទ្ធិ​​ទទួល​​បាន​​ព័ត៌មានដើម្បី​​ជំរុញ​​តម្លា​ភាព​​សង្គម​​

ក្រុម​អ្នកឃ្លាំមើល​មួយចំនួន ហៅ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ក្រសួង​គ្រោង​បញ្ជូន​ទៅ​គណៈរដ្ឋ​មន្ត្រី​នៅ​ខែក្រោយ​នោះ​ថា មិន​អាច​ជំរុញ​ដល់​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​តាម​បែប​ប្រជាធិបតេយ្យ​បាន​នោះ​ឡើយ ប្រសិនបើ​មាត្រា​ខ្លះ​នៃ​សេចក្ដីព្រាង​ច្បាប់​នេះ មិន​ត្រូវ​បាន​កែប្រែ​នោះ​ទេ។

សមត្ថកិច្ចបញ្ជូនចាងហ្វាងកាសែតជាតិខ្មែរទៅតុលាការ

ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូន ចាងហ្វាង​កាសែត​ជាតិខ្មែរទៅតុលាការ កាលពីម្សិលមិញ ក្រោយពីរកឃើញថា ចាងហ្វាងរូបនេះពាក់ព័ន្ធបទល្មើស​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

ក្រុម​​ភរិយា​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ស្វែង​រក​​អន្តរា​គមន៍​​ឱ្យ​ដោះ​លែង​​ស្វាមី​​ពួក​​គេ​​

ក្រុម​ភរិយា​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង បាន​ស្វែងរក​អន្តរាគមន៍​ពី​តុលាការ និង​ស្ថានទូត​អាមេរិក នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ពួក​គេ ​ដើម្បី​ជំរុញ​ឱ្យមានការ​ដោះលែង​ស្វាមី​របស់​ពួក​គេដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ឃុំ​នៅ​ពន្ធនាគារ។

ភិក្ខុ​​ លួន សុវ៉ាត ​ចោទ​សមត្ថកិច្ច​ខេត្ត​​សៀមរាប​ថា ប្រើ​អំពើ​ហិង្សាលើ​ញោម​ញាតិ​​ក្នុង​ប្រតិបត្តិ​ស្វែង​រក​ចាប់​ផ្សឹក​ព្រះ​អង្គ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​ព្រះតេជគុណ លួន សុវ៉ាត បាន​ចោទសមត្ថកិច្ច​ខេត្ត​សៀមរាប​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ញោម​ញាតិ​របស់​ព្រះ​អង្គ និង​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ព្រះ​សង្ឃ​ ២​ ជា​កិច្ច​ប្រឹង​ប្រែង​​ស្វែង​រក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​យក​ទៅ​ផ្សឹក​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ព្រះ​សង្ឃ​ជាន់​ខ្ពស់។

សកម្ម​ជន​​ជិះ​កង់​​ពន្យារពេល​​ដាក់​​ញត្តិ​​ដោយ​សារ​​មាន​ការ​​គំរាម​

​ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះកង់​ពី​ខេត្តកោះ​កុង​ គ្រោង​ដាក់​ញត្តិ​ទៅ​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ភ្នំពេញ​ ក្នុងបំណងសុំ​ឱ្យ​ការពារ​តំបន់កោះកុង​ក្រៅ​នោះ បាន​ប្រកាស​ពន្យារពេល​វិញ ដោយ​អះអាង​ថា មានការ​គំរាមកំហែង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ