កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន

ខេមរៈ ស្រីពៅ លេច​ដំណឹង​​អកុសល​ខណៈ​បង​ប្រុស​មិន​ភ្ញាក់​ផ្អើល

ក្នុងប៉ុន្មានថ្ងៃនេះ កាន់តែបែកខ្ទរខ្លាំងនូវព័ត៌មានថាតារាចម្រៀងផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់លោក ខេមៈ សិរីមន្ត បានទទួលមរណភាពនិងខ្លះថាកំពុងសម្ងំទៅព្យាបាលនៅក្រៅប្រទេសដោយសារតែនាងប្រើឡេខុស។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ បងប្រុសរបស់នាងបានប្រកែក ដោយអារម្មណ៍មិនភ្ញាក់ផ្អើលនិងចាត់ទុកថានោះគ្រាន់តែជារឿងធម្មតារបស់តារាល្បីម្នាក់។

អ្នក​នាង​ ខាត់ សុឃីម នាពេល​កន្លង​មក (រូបភាព​៖ វង្ស សុម៉ាលីន)

ខាត់ សុឃីម ស្ដោះហើយលេបវិញរឿងលក់ផ្ទះនៅផ្សារដេប៉ូ

នៅទីបំផុត តារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសប្ដូរចិត្តលែងលក់ផ្ទះនៅផ្សារដេប៉ូ បើទោះជាអ្នកនាង និងស្វាមីបានប្រកាសក្ដែងៗថាមិនកែប្រែជំហរនោះ។ យ៉ាងណាក៏ដោយ អ្នកនាងបញ្ជាក់ថា ហេតុផលដែលនាំឲ្យខ្លួនស្ដោះហើយលេបវិញនោះគឺដោយសារតែមានសម្ពាធផ្ទួនៗធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងផ្លូវចិត្តប៉ុណ្ណោះ។

កញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន

ឪពុកសាសាពេញចិត្តតុលាការកាត់ទោសលោកឧកញ៉ា សុខ ប៊ុន

មួយថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសឲ្យដឹងពីកាត់ទោសចំពោះលោកឧកញ៉ាសុខ ប៊ុន ពីបទប្រើអំពើហិង្សាលើអតីតពិធីការិនីCTNកញ្ញាសាសា ឪពុករបស់នាងបានអះអាងថាការកាត់ទោសនោះគឺលោកពេញចិត្ត។ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ តុលាការរាជធានីភ្នំពេញ​បាន​សម្រេចកាត់ទោស លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃ អចលនទ្រព្យនៅកម្ពុជា ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងពិន័យជាប្រាក់ចំនួន៦លានរៀល។

តារាសម្ដែង នី មុន្នីនាថ (រូបភាព៖ វង្ស សុម៉ាលីន)

នី មុន្នីនាថ ដំឡើងតម្លៃខ្លួនដាច់ឆ្ងាយពីឆ្នាំចាស់

នៅដើមឆ្នាំ២០១៦នេះ គេកត់សម្គាល់ថាទីផ្សារចេញសម្ដែងរបស់កញ្ញា នី មុន្នីនាថ រួមតូចជាងមុន បើធៀបនឹងរយៈពេលដូចគ្នាកាលដើមឆ្នាំ២០១៥។ មកទល់ពេលនេះ កញ្ញាទើបតែមានការសម្ដែងមួយរឿងប៉ុណ្ណោះ ប៉ុន្តែសាមីខ្លួនបានអះអាងថា ហេតុផលនៃការធ្លាក់ចុះគឺដោយសារកញ្ញាបានប្រកាសដំឡើងតម្លៃខ្លួនដាច់ឆ្ងាយពីឆ្នាំចាស់ និងដោយសារកញ្ញាចាប់ផ្ដើមរឹតត្បិតការទទួលសម្ដែងទៅវិញទេ។

ការ​ប្រកួត​គ្នា​រវាង​កីឡាករ ធី តុងហ៊ី និង​កីឡាករ​ថៃ Superchhai (រូបភាព៖ សុខ ឆាយ)

កីឡាករថៃ Super Chhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ កីឡាករថៃឈ្មោះ Super Chhai បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។

សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២​

នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​កីឡាករ វ៉ាន់ ចាន់វ៉េត ជាមួយ​កីឡាករ​ថៃ ផា យ៉ាក់ឡេក (រូបភាព៖ សុខ ឆាយ)

វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន​

កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ