តារា​ស៊ិច​ស៊ី ប៊ុន ផៃ​លីន បោះទុន​រាប់ម៉ឺនដុល្លារ​សង់អគារបន្ទប់ជួល​

គ្មាន​​​​អ្នក​ណា​មិន​ចាប់​អារម្មណ៍​នោះទេ ​​​ដែល​​តារា​សម្ដែងចូល​ចិត្ត​​ស្ទីល​ស៊ិចស៊ី​ ​ប៊ុន ផៃ​លីន ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​ហ៊ឹកហ៊ាក់​​ ​​ដោយ​ប្រើ​ទុន​​​​​ច្រើន​ហើយ ជា​មុខ​ជំនួញ​ទទួល​បានចំណូល​​​​រឹង​មាំ​ទៀត​។ ​អគារ​​បន្ទប់​ជួល​កម្ពស់​​​៥​ជាន់​​ ​​​​ត្រូវ​បាន​​​សម្ពោធ​​ឡើង​​យ៉ាង​អ៊ឹក​អធិក​កាល​ពី​ថ្ងៃ​​ទី​៥ មីនា​ កន្លង​ទៅ​​ ដោយមានការ​ចូលរួមពី​តារា​សិល្បៈ​​ និង​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះ​ករ។

សេក ចាន់រាជ្យ ឈ្នះ​ថៃ​ដោយ​​ពិន្ទុ​​​​​​​៥​ទល់​​​​​០

កាល​ពី​​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី៦ ខែ​មីនា ​​​ កា​រប្រកួត​អន្តរជាតិ​​​​​​​​​​​ប្រចាំ​សប្ដាហ៍​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ត្រូវ​គេ​កត់​សម្គាល់​ថា​ទទួលបាន​​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​អ្នកទស្សនា​។ ក្នុង​ចំណោម​​២​គូ​អន្តរជាតិ​​​​​​​នៅ​លើសង្វៀន​នោះ ​​កីឡាករ​​ជើង​ថ្មី​ សេក ចាន់​រាជ្យ ​ ​ធ្វើ​​ឲ្យ​គេ​ស្ញើច​សរសើរ​មិន​ដាច់​ពី​មាត់ ​​​​បន្ទាប់​ពី​វាយ​​​​បំបាក់​ជើង​ខ្លាំង​ថៃ​ដោយ​លទ្ធផល​៥ទល់​​0 ​ពី​​​គណៈកម្មការ​វិនិច្ឆ័យ​ពិន្ទុ។

ក្រសួង​ព័ត៌មាន​ឲ្យ​ឈប់ចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់​ផលិតកម្មហង្សមាស

រដ្ឋមន្រ្តីក្រសួង​ព័ត៌មានបាន​ចេញសេចក្តីជូនដំណឹងមួយ​​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍និង​វិទ្យុទាំងអស់ បញ្ឈប់​ការចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់ផលិត​កម្មហង្សមាស​ ដោយ​ក្រសួង​ថា​បទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យ​ដើម​និង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។​

ទេព រិន្ទដារ៉ូ ធ្វើ​គណៈកម្មការ​​​​វាយ​តម្លៃ​អាជីព

នៅ​ក្នុង​កម្មវិធី​​​​​«​អាជីព​ខ្ញុំ​»ដែល​រៀប​ចំ​ដោ​យ​​​ទូរទស្សន៍​​PNNនិង​ជា​កម្មវិធី​​​​​​​ប្រកួត​ប្រជែង​សមត្ថភាព​ក្នុង​​ការ​​បើក​ជំនួញ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ ​លោក ​ទេព រិន្ទដារ៉ូ ត្រូវ​​​​​​​​​គេ​ជ្រើស​​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​វាយ​តម្លៃ​​​​ ​ផ្ដល់​ពិន្ទុនិង​ជាសម្រេច​ជោគវាសនា​របស់​​បេក្ខជន​បេក្ខនារីដែល​ចូល​ប្រកួត​នោះ​។ ​សាមី​ខ្លួន​រូប​នេះបាន​បង្ហាញ​ពី​ការ​​ប្រុង​ប្រយ័ត្ន​ក្នុងការ​​​បញ្ចេញ​យោបល់និង​អះអាង​ថា​នោះ​ជា​ការងារ​​​​ស្មុគស្មាញ ​បើ​ទោះជា​​លោក​ក៏ជា​បុគ្គល​ម្នាក់​ដែលគេមើល​ឃើញ​ថា​​ជោគជ័យ​​ក្នុង​មុខ​ជំនួញ​ក៏​ដោយ​។

លោក សាន់ ពិសាល និង​នារី​ដែល​អះអាង​ថា​ជា​អតីត​គូ​ស្នេហ៍​

ស្ត្រីដែលអះអាងថាជាអតីតគូស្នេហ៍ថា សាន់ ពិសាល ប្រឈមឡើងតុលាការមុននាង

បើទោះជាពិធីករល្បីឈ្មោះលោក សាន់ ពិសាល បានអះអាងថាខ្លួននឹងដាក់បណ្ដឹងទៅលើអតីតគូស្នេហ៍គឺនាង សេង រ៉ាវី ពីបទគំរាមកំហែងទារប្រាក់ និងពីបទបរិហាកេរ្តិ៍ក៏ដោយ ក៏ពាក្យបណ្ដឹងនោះត្រូវបានភាគីគូជម្លោះអះអាងថា មិនទាន់ធ្លាក់ដល់ដៃតុលាការនោះឡើយ។

កីឡាករ​ សេក គឹមរួន ផ្ដួលកីឡាករ​ថៃ Yorth Sanan ក្នុង​ទឹក​ទី​១ (រូបភាព៖ សុខ ឆាយ)

មិនដល់មួយទឹក សេក គឹមរួន វាយថៃឲ្យបោះបង់ការប្រកួត

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា សេក គឹមរួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រើស្នៀតមិនដល់មួយទឹក តែអាចធ្វើឲ្យគូប្រកួតបោះបង់ការតស៊ូ។ យ៉ាងណាក៏ដោយ សម្រាប់គូនេះ ភាគីខាងថៃបានប្រកាសសងសឹកដោយអះអាងថាមិនអស់ចិត្ត។

ក្រុមតារាសិល្បៈ​នាំ​យក​ទឹកប្រាក់១ម៉ឺនដុល្លារ​របស់​មូលនិធី SS Fundraiser ទៅ​ប្រគល់​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា (រូបភាព៖ វង្ស សុម៉ាលីន)

តារាសិល្បៈសន្យារួមគ្នាជួយមន្ទីរពេទ្យគន្ធបុប្ផា

ខណៈដែលមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដង្ហោយស្វែងរកជំនួយមនុស្សធម៌ ដើម្បីជៀសវាងបញ្ហាបិទទ្វារ និងដើម្បីឲ្យមានលទ្ធភាពជួយដល់កុមារកម្ពុជាបន្តទៀតនោះ តារាសិល្បៈយ៉ាងច្រើនកុះករបានបង្ហាញឆន្ទៈរួមដៃគ្នាសម្រាប់បេសសកម្មនេះ ដោយអះអាងថានឹងបន្តជួយដល់មន្ទីរពេទ្យមួយនេះ។

លោក ខេមរៈ សិរីមន្ត ថ្លែង​ក្នុង​ឃ្លីប​វីដេអូ បកស្រាយ​បញ្ហា​សុខភាពរបស់​កញ្ញា ខេមរៈ ស្រីពៅ

ខេមរៈ សិរីមន្ត ទទួលស្គាល់ថា ប្អូនស្រីមានបញ្ហាសុខភាព តែមិនមែនបញ្ហាស្បែក

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត បានចេញមុខទទួលស្គាល់ថា ប្អូនស្រីលោកគឺកញ្ញា ខេមរៈ ស្រីពៅ ពិតជាមានបញ្ហាសុខភាពមែន តែលោកអះអាងថានាងមានបញ្ហាបំពង់ក និងពោះវៀនក្រពះ មិនមែនបញ្ហាស្បែកដូចពាក្យចចាមអារ៉ាមនោះទេ។ ការចេញមុខបកស្រាយរបស់តារាល្បីឈ្មោះរូបនេះធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមបែកខ្ទរខ្ទារថា តារាចម្រៀងផលិតកម្មសាន់ដេកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់លោកមានបញ្ហាស្បែកធ្ងន់ធ្ងរដោយសារតែនាងប្រើឡេខុស និងកំពុងសម្ងំព្យាបាលនៅក្រៅប្រទេស។

កីឡាករ មាស ច័ន្ទមាន ចាញ់កីឡាករ​ថៃ Soun Tepheap ដោយ​ពិន្ទុ (រូបភាព៖ សុខ ឆាយ)

មាស ច័ន្ទមាន បន្តចាញ់ក្នុង​ការ​ប្រកួត​អន្តរជាតិ

ក្នុងប៉ុន្មានប្រកួតចុងក្រោយ កីឡាករជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម មាស ច័ន្ទមាន ឬសារឹម ង៉ា ហាក់ដូចជាមានយីអ៊ុនមិនសូវល្អសោះ នៅពេលជួបប្រកួតជាមួយកីឡាករថៃ។ ជាក់ស្ដែងការប្រកួតរបស់គេកាលពីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ក៏មានសំណាងមិនល្អផងដែរ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។

ការប្រកួតដែលបានធ្វើឡើងនោះគេកត់សម្គាល់ថាកីឡាករកម្ពុជា មាស ច័ន្ទមាស វាយចាញ់៥ទឹកតែម្ដង បើទោះជាគេមានឱកាសវាយឲ្យកីឡាករថៃឈ្មោះ Soun Tepheap បែកឈាមក្រោមភ្នែក ដែលធ្វើឲ្យគេមើលឃើញថាមានប្រៀបជាងគេ។ ស្ទើរគ្រប់តែកាលៈទេសៈនៃការវាយចេញទាំងអស់ កីឡាករកម្ពុជាបានតែវាយចេញច្រើនប៉ុណ្ណោះ ប៉ុន្តែបើសំដៅដល់ឱកាសចំប្លង់គឺតិចតួចបំផុត។ បើកុំតែមួយកែងពេញទំហឹងរបស់មាស ច័ន្ទមាន បានបណ្ដាលឲ្យកីឡាករថៃបែកមុខ កុំអីគេចាត់ទុកថាកម្រិតឡើងប្រកួតរបស់គេកាលពីថ្ងៃអាទិត្យនោះ មិនទទួលបានផ្លែផ្កាតែម្ដង។

ពិធីករ​ទូរទស្សន៍​ហង្សមាស លោក សាន់ ពិសាល (រូប​ពី​ហ្វេសប៊ុក)

ជម្លោះបែកផ្សែងរវាងពិធីករ សាន់ ពិសាល និងស្ត្រីដែលអះអាងថាជាអតីតគូស្នេហ៍

ជម្លោះនៅលើបណ្ដាញហ្វេសប៊ុកកាន់តែបែកផ្សែងខ្លាំងឡើងរវាងពិធីករទូរទស្សន៍ហង្សមាសលោក សាន់ ពិសាល និងនារីម្នាក់ដែលអះអាងថាគឺជាអតីតប្ដីប្រពន្ធនឹងគ្នា។ អ្នកទាំងពីរមិនត្រឹមតែប្រើប្រព័ន្ធហ្វេសប៊ុក ដើម្បីធ្វើការបំផ្លាញដល់កិត្តិយសគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបោះជំហានឈានដល់ដល់ជម្រើសប្រើផ្លូវច្បាប់ ដើម្បីដោះស្រាយជម្លោះដាក់គ្នាផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ