ភ្លើងឆេះសំរាមនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​

ក្រសួងបារម្ភខ្យល់ពុលពីខែធ្នូដល់ខែមេសាឆ្នាំក្រោយ

ក្រសួងបរិស្ថានបង្ហាញការព្រួយបារម្ភចំពោះកម្រិតជាតិពុលក្នុងខ្យល់ពីខែធ្នូនេះ រហូតដល់ខែមេសាឆ្នាំក្រោយ ហើយបានណែនាំឱ្យអាជ្ញាធរថ្នាក់រាជធានី-ខេត្តចូលលើវិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ។​

អ្នកនេសាទនៅទន្លេសាបចាប់សំរាមបានច្រើនជាងត្រី

អ្នកនេសាទនៅតាមបឹងទន្លេសាបមួយចំនួនជួបការលំបាកដោយសារ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេប្រើឧបករណ៍ចាប់ត្រីតាមទម្លាប់ប៉ុន្តែចាប់បានសំរាមច្រើនជាងត្រី។​

លោក សុខ ទូចហត់នឿយដោយសារការកាប់ឈើក្នុងឧទ្យាននៅតែបន្ត

ប្រធានរាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច បានបង្ហាញការអស់កម្លាំងចំពោះកិច្ចខិតខំការពារព្រៃឈើក្នុងឩទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឬស្សីត្រឹប ខណៈលោករកឃើញថាដើមឈើធំៗប្រមាណ៣០០ដើមត្រូវបានកាប់បំផ្លាញក្នុងរយៈពេលជិតមួយខែ។

ពលរដ្ឋមួយចំនួន​ព្យាយាមកាត់បន្ថយប្រើប្លាស្ទិចដើម្បីសុខភាព និងបរិស្ថាន

ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញអះអាងថា​ ពួកគេព្យាយាមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចក្នុងការខ្ចប់អាហារប្រចាំថ្ងៃ ដើម្បីសុខភាព និងកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។​

សកម្មជនរៀបចំតំបន់ព្រៃឈើឱ្យទៅជាកន្លែងទេសចរណ៍

សកម្មជនសង្គម និងបរិស្ថានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ហើយងាកមករៀបចំតំបន់ទាំងនោះឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍អាចរកចំណូលដល់ពលរដ្ឋ និងចំណូលចូលជាតិ។​

អ្នកអភិរក្សសត្វស្លាបអំពាវនាវឱ្យរក្សាព្រៃដើម្បីអភិរក្សសត្វកេងកង

អ្នកអភិរក្សសត្វស្លាបនៅកម្ពុជា ថាការបាត់បង់ព្រៃឈើជាកត្តានាំឱ្យសត្វកេងកងនៅកម្ពុជាអាចប្រឈមនឹងការជិតផុតពូជ ។

កសិករនៅឃុំមួយស្រុកស្អាងត្រូវការជំនួយដើម្បីកាត់បន្ថយប្រើគីមី

កសិករដាំបន្លែនៅក្នុងឃុំមួយនៅស្រុកស្អាងខេត្តកណ្តាលលើកឡើងថា ការដាំបន្លែដោយប្រើថ្នាំគីមីប៉ះពាល់ទាំងសុខភាព និងបរិស្ថាន ហើយពួកគាត់ត្រូវការអ្នកជំនាញជួយដោះស្រាយលើបញ្ហាសម្ភារនិងទីផ្សារទើបអាចឈានដល់កាត់បន្ថយការប្រើប្រាស់គីមី។​

សហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងបារម្ភពីការបាត់បង់បឹង

សហគមន៍អភិរក្សធនធានធម្មជាតិក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងព្រួយបារម្ភពីការបាត់បង់បឹងពោធិ៍ ជាបឹងធម្មជាតិ​មានទំហំជិត៥០ហិកតាដោយថា អាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនគ្រប់គ្រង។​

សកម្ម​ជន​​ព្រៃ​ឈើ​​ខេត្ត​កំពង់ធំ​​ថា​ សកម្ម​ភាព​​ដឹក​ឈើ​​ចេញ​ពី​​ព្រៃ​​ឡង់​​កើន​ឡើង​ ខណៈ​​អាជ្ញា​ធរ​​ជាប់​​ទប់​ស្កាត់​​ជំងឺ​​កូ​វីដ​​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ អះអាង​ថា សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​កើនឡើង ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​រវល់​រឿង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

អ្នកដំណើរនិងអ្នករស់នៅម្តុំរង្វង់មូលចោមចៅបារម្ភពីសុខភាពដោយសារដីហុយ

ប្រជាពលរដ្ឋជាអ្នកដំណើរ និងអ្នករស់នៅក្បែរៗរង្វង់មូលចោមចៅក្នុងរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្ភ ចំពោះសុខភាព និងបញ្ហាលំបាកផ្សេងៗដោយសារដីហុយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ