ពលរដ្ឋ​​មួយ​ចំនួន​​បារម្ភ​​ពី​​ការ​​បាក់​​ច្រាំង​ ផ្ទះ​ និង​​ដីចម្ការ​ ស្រប​​ពេល​​សាឡង់​​ជិត​៥​គ្រឿង​​កំពុង​​ប្រតិ​បត្តិ​​ការ​​បូម​​ស្តារ​​បាត​ទន្លេ​

​ប្រជាពលរដ្ឋ​មួយចំនួននៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បាក់​ច្រាំងទន្លេនិង​ដីចម្ការ រួម​នឹង​ផ្ទះសម្បែង​របស់​ពួក​គាត់ ខណៈ​មាន​សាឡង់​បូម​ខ្សាច់ពី៣​ទៅ៤គ្រឿង កំពុង​ប្រតិបត្តិ​ការ​បូម​ខ្សាច់​និង​ដីល្បាប់​ពី​ទន្លេ។

ចិន​​ផ្តល់​​សម្ភារ​​កាត់​បន្ថយ​​ការ​​បញ្ចេញ​​កាបូន​​នូវ​​ទឹក​ប្រាក់​​ប្រមាណ​៣​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​

ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​នៃ​ប្រទេស​ចិន ផ្តល់​ជំនួយ​ជា​សម្ភារនិង​បរិ​ក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូនដល់​ប្រទេស​កម្ពុជា ដែល​មាន​ទឹកប្រាក់​ប្រមាណ៣លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ពលរដ្ឋស្នើអាជ្ញាធរចាត់វិធានការលើអ្នកបោះសំរាមនៅក្បែរស្ពានព្រះមុនីវង្ស

ពលរដ្ឋសង្កាត់ច្បារអំពៅទី១អំពាវនាវឲ្យអាជ្ញាធរមានចំណាត់ការលើអ្នកដែលបោះសំរាម និងបង្ហូរកាកសំណល់ទឹកទន្លេ និង ទីតាំងនៅក្បែរៗគល់ស្ពានព្រះមុនីវង្ស។​​

វត្ត​​ចាក់​អង្រែ​ក្រោម​​ស្នើ​​អាជ្ញា​ធរ​​បង្វែរ​​ទុយោ​​បូម​​ខ្សាច់​​ចេញ​ពី​​វត្ត​

គណៈកម្មការ​វត្ត​ចាក់អង្រែក្រោម ស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បង្វែរ​បណ្តាញ​ទុយោ​បូម​ខ្សាច់​ក្រោម​ដី​ចេញពី​វត្ត ដើម្បី​បញ្ចៀស​បញ្ហា​ជាយថាហេតុ​នា​ពេល​ខាងមុខ​ទៀត ដែល​សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​កើត​បញ្ហា​ផ្ទុះ​ទុយោ​បូម​ខ្សាច់​ប៉ះពាល់​ដល់​សាលាឆាន់។

ប្រជាពលរដ្ឋបោះសំរាមចូលព្រែកដោយសារមិនមានកន្លែងទុកដាក់

ប្រជាពលរដ្ឋបោះសំរាមចូលក្នុងព្រែកតាគង់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ កណ្តាល ដោយពួកគាត់អះអាងថា មិនមានកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ ហើយពួកគាត់ក៏ស្នើអាជ្ញាធរជួយដោះស្រាយបញ្ហានេះ។​

បន្លែប្រើគីមីហួសកម្រិតនាំឱ្យ​កើតជំងឺមហារីក

អ្នកជំនាញផ្នែកកសិកម្មអំពាវនាវឱ្យកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់គីមីមិនត្រឹមត្រូវតាមបច្ចេកទេសអាចបង្កផលប៉ះពាល់ច្រើនធ្វើឱ្យអ្នកបរិភោគនិងអ្នកដាំកើតជំងឺផ្សេងៗរួមទាំងជំងឺមហារីក និងប៉ះពាល់ដល់បរិស្ថាន។​

ឧទ្យានរាជបណ្ឌិត្យសភាជម្លៀសពលរដ្ឋដើម្បីបញ្ចប់ការកាប់ឈើ

ឧទ្យានរបស់រាជបណ្ឌិត្យសភានៅក្នុងខេត្តព្រះវិហារកំពុងតែដំណើរការជម្លៀសប្រជាពលរដ្ឋចំនួន​៣១គ្រួសារចេញទៅទីតាំងផ្សេងដោយអះអាងថា កន្លងមកពលរដ្ឋរស់ក្នុងឧទ្យាននេះជាអ្នកកាប់បំផ្លាញឈើបន្តបន្ទាប់។​

បណ្តាញ​ព្រៃ​ឡង់​ និង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ព្រះ​វិហារ​ស្នើ​តុលា​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ ស្នើ​ទៅ​តុលាការខេត្ត​នេះ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ «ញុះញង់» ប្រឆាំង​ទៅលើ​ពួក​គេ នៅក្នុង​វិវាទ​ដីធ្លី​កាលពី៥ឆ្នាំមុន រវាង​អ្នកភូមិ​និង​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​នេះ។

ការ​គ្រប់គ្រង​សំរាម​នៅ​ខេត្ត​ព្រះ​សីហនុ​បាន​ល្អ​ជាង​មុន​​

ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុមួយចំនួនអះអាងថា ការគ្រប់គ្រងសំរាមនៅទីនោះមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការបង្កើនធុងនិងដាក់វិធានការពិន័យចំពោះអ្នកទុកដាក់សំរាមមិនត្រឹមត្រូវ។​

សហ​គមន៍​​ស្នើ​​ឱ្យ​​មាន​​វិធាន​ការ​​លើ​​អ្នក​​កាប់​​ឈើ​​តំបន់​​ប្រាសាទ​

​ប្រជា​សហគមន៍​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ឱ្យ​ចាត់វិធានការ​លើ​អ្នក​ដែល​កាប់​ឈើ​នៅ​ទីទួល​ប្រាសាទបុរាណ និង​ជា​តំបន់​អភិរក្ស​ទៅតាមច្បាប់ ហើយ​ទប់ស្កាត់​កុំឱ្យ​បទល្មើស​របៀប​នេះ​កើតឡើង​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ