មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

WHO​ ព្រមាន​ថា​ ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​បើ​ពលរដ្ឋ​​ភ្លេច​ខ្លួន​

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញក្ដីបារម្ភសារជាថ្មីជុំវិញស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ថាអាចនឹងមានសភាពធ្ងន់ធ្ងរនៅពេលអនាគត ប្រសិនបើប្រជាពលរដ្ឋកម្ពុជាភ្លេចខ្លួន។

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ភរិយា​​​ទណ្ឌិត​ម្នាក់​​​ចោទ​មន្ត្រី​ពន្ធនា​គារ​​​ថា​​​​យឺតយ៉ា​វ​​ក្នុង​​ការ​បញ្ជូន​ប្តី​គាត់​​​ទៅ​ព្យាបាល​​​​​ទើប​​បណ្តាល​​​​​ឱ្យ​​​​​​​ស្លាប់

​ភរិយាអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសម្នាក់ អះអាងថា ការស្លាប់របស់ស្វាមីខ្លួនមិន​មែនបណ្ដាល​មកពីជំងឺកូវីដ-១៩ទេ ប៉ុន្តែដោយសារការធ្វេសប្រហែសរបស់​ពន្ធនាគារ និង​ការមិនយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ​ពីសំណាក់គ្រូពេទ្យ។

សាលាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

អ្នក​​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំរកា​ ជួប​ការ​​លំបាក​​និង​​រស់​ដោយ​​ក្ដី​អស់​សង្ឃឹម​ស្រប​ពេល​​​វិបត្តិ​​កូវីដ-១៩​

ប្រជាពលរដ្ឋមួយចំនួនដែលផ្ទុកមេរោគអេដស៍ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុង​ជួបបញ្ហាខ្វះស្បៀង​អាហារ ធ្វើឱ្យជំងឺធ្វើទុក្ខខ្លាំង បច្ចុប្បន្នពួកគេរស់នៅជាមួយនឹងភាពអស់សង្ឃឹម។ ពលរដ្ឋទាំងនោះកន្លងមករស់ដោយបានជំនួយបន្តិចបន្តួចពីសប្បុរសជន ព្រោះមិនអាចទៅធ្វើកិច្ចការងារនៅឯណាបាន។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ទុក​ពេល​ត្រឹម​ពាក់​កណ្តាល​ខែ​នេះ​ ឱ្យ​ក្រុមហ៊ុន​រុះ​រើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ឱ្យ​អស់​

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយចំនួនបានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរជាបណ្តើរៗហើយ ខណៈអាជ្ញាធរខេត្តសម្រេចពន្យារពេល​ត្រឹមថ្ងៃទី១៥ ខែមិថុនានេះ ឱ្យក្រុមហ៊ុនរុះរើ​ស្លាកយីហោផ្សព្វផ្សាយគ្រឿងស្រវឹងចេញឱ្យអស់ពីក្នុងខេត្ត។

តុលាការ​ខេត្ត​ពោធិ៍សាត់​សម្រេច​ឃុំ​ខ្លួន​​មនុស្ស​​២​នាក់ ក្រោយ​មាន​មនុស្ស​​ស្លាប់​ដោយ​សារ​ពុល​ស្រា

តុលាការសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួន​មនុស្ស២នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធ​នឹងករណី​ផលិតស្រា​គ្មានបច្ចេសទេស បណ្តាល​​ឱ្យ​​អ្នកទទួលទានប្រមាណ១០នាក់​បាន​ស្លាប់​​ដោយ​សារ​ពុលស្រា-ស នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មនុស្សជិត១០នាក់​នៅ​​ខេត្ត​ពោធិ៍​សាត់ បានស្លាប់​ដោយ​សង្ស័​យ​ពុលស្រា-ស

អាជ្ញាធរ​ខេត្តពោធិ៍សាត់ ឱ្យដឹងថា មនុស្ស​ជិត ១០​នាក់ បាន​ស្លាប់ ដោយ​សង្ស័យ​ពុលស្រា ខណៈព​លរដ្ឋមួយចំនួនទៀត ត្រូវបានបញ្ជូនទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។

អ្នក​ជំនាញ​ថា​ ជំងឺ​កូវីដ-១៩​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាយ​ធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​

ក្នុងពេលដែលជំងឺកូវីដ-១៩កំពុងរីករាលដាលនៅទូទាំងសកលលោក រួមទាំងកម្ពុជាផងនោះ វិបត្តិនៃជំងឺដ៏កាចសាហាវមួយនេះក៏បានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងអំឡុងពេលដែលអាជ្ញាធរប្រើប្រាស់វិធានការបិទខ្ទប់ (Lockdown) ដើម្បីរឹតបន្តឹងការធ្វើដំណើរនិងការជួបជុំគ្នា។

អាជ្ញាធរ​ខេត្ត​បាត់​ដំបង​​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ក្រុមហ៊ុន​​មួយ​ បើ​ធ្វើ​ឱ្យ​កាក​សំណល់​កខ្វក់​ហូរ​ចូល​ស្ទឹង​សង្កែ​ទៀត​

អាជ្ញាធរខេត្តបាត់ដំបង ព្រមានចាត់វិធានការក្រុមហ៊ុនឯកជ​នមួយដែលបង្ហូរកាកសំណល់ទឹកស្អុយពីទីតាំងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ចូលក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក សុខភាពពលរដ្ឋ និងបរិស្ថាន។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ទុក​ពេល​ឱ្យ​ក្រុម​ហ៊ុន​ស្រា​១​សប្តាហ៍​ទៀត​រុះ​រើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​គ្រឿង​ស្រវឹង​

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចទុកពេល១សប្តាហ៍ទៀតឱ្យក្រុមហ៊ុនឯកជនដែលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដើម្បីរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរឱ្យអស់ចេញពីខេត្ត ដើម្បីរៀបចំសោភ័ណភាពខេត្តកំពង់ស្ពឺ។

ធ្លាយ​អាង​ស្តុក​​កាក​សំណល់​រោងចក្រ​ចិន​មួយ​កន្លែង​ក្នុង​ខេត្ត​បាត់ដំបង​ បណ្តាល​ឱ្យ​ត្រី​​អណ្ដែតងាប់​​​ព្រោង​ព្រាត​

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងថ្វាកឬស្ទឹងសង្កែ នាស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញត្រីជាច្រើនបានអណ្ដែតងាប់ហូរតាមទឹកយ៉ាងព្រោងព្រាត កាល​ពី​ថ្ងៃទី២៦ ខែឧសភា ខណៈអាជ្ញាធរបានអះអាងថា មូលហេតុបណ្តាលមកពីការធ្លាយអាងស្តុកកាកសំណល់រោងចក្រចិនមួយកន្លែងឈ្មោះ វ៉ាកាង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ