រដ្ឋាភិបាលថា ឧបករណ៍តេស្តរហ័ស២០ភាគរយមើលរំលងករណីវិជ្ជមានជំងឺកូវីដ-១៩
រដ្ឋាភិបាលអះអាងថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងទទួលរងយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ-១៩ ការប្រើឧបករណ៍តេស្តរហ័សបានចូលរួមយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងកាត់ផ្តាច់បណ្តាញចម្លងទាន់ពេល ទោះថាឧបករណ៍នេះបានមើលរំលងករណីវិជ្ជមាន២០ភាគរយ។