វិវាទ​​ការងារ​​រវាង​​កម្មករ​ និង​​ភាគី​​ថៅកែ​​រោង​ចក្រ​​ហាណា​​នៅ​តែ​​មិន​ទាន់​​ឈាន​​ដល់​​ដំណោះ​ស្រាយ​​រួម​​

វិវាទ​ការងារ​របស់​ក្រុម​កម្មករ និង​ថៅកែ​នៅ​រោង​ចក្រ ហាណា វ័ន ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មិនទាន់​ឈាន​ទៅ​រក​ចំណុចរួម​នៅឡើយ​ទេ ក្រោយ​ជួប​ចរចា​គ្នា​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃនេះ។

រដ្ឋា​ភិបាល​​ទូទាត់​ប្រាក់​​ឧបត្ថម្ភ​​ដល់​​កម្មករ​​ជាង​៣​ពាន់​​នាក់​​បន្ថែម​​ទៀត​​

រដ្ឋាភិបាល​ប្រកាស​កាលពី​ថ្ងៃម្សិលមិញ​ថា បុគ្គលិក និង​កម្មករ​ជាង៣ពាន់​នាក់​បន្ថែម​ទៀត​នៅក្នុង​វិស័យ​សេវាកម្ម និង​កាត់ដេរ​ដែល​ព្យួរការងារ​ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពីរ​ដ្ឋ​នៅក្នុង​ដំណើរការ​ទូទាត់ប្រាក់​ឧបត្ថម្ភ​លើក​ទី៩។

អាជ្ញាធរ​​បន្ត​​រារាំង​​ក្រុម​​កម្មករ​​រោងចក្រ ​ហា​ណា​វ័ន ​ព្យាយាម​​ដើរ​​ហែ​​ក្បួន​​មក​​រក​ដំណោះ​ស្រាយ​​ពី​​នាយក​​រដ្ឋ​មន្ត្រី​​

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ហាណា វ័ន (HANA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដើរ​ហែ​ក្បួន​តវ៉ា​ដោយ​ថ្មើ​រជើង​ជាថ្មី​ទៀត​ ទៅកាន់​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ជុំវិញ​វិវាទ​ការងារ​របស់​ពួក​គេ ប៉ុន្តែ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ជាថ្មី។

អ្នកធ្វើការសេវាកំសាន្តថាប្រឈមកាន់តែខ្លាំងបញ្ហាជីវភាព

អតីតអ្នកបម្រើការងារនៅក្នុងវិស័យសេវាកម្មកម្សាន្តអះអាងថា ជីវភាពរបស់ពួកគាត់កាន់តែលំបាកខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រូវការលុយទាំងសម្រាប់អាហារ បន្ទប់ជួលស្នាក់នៅ និងត្រូវសងបំណុលទៀត ខណៈពួកគាត់ត្រូវបាត់បង់ការងារទាំងស្រុង។​

មេ​​សហ​ជីព​​មួយ​​រូប​​រង​​ការ​ព្រមាន​​ពី​​រដ្ឋា​ភិបាល​​ក្រោយ​​ជួប​​ក្រុម​​កម្មករ​​បាត់​បង់​​ការ​ងារ​​

មេ​សហជីព​មួយ​រូបត្រូវ​បាន​រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ និង​រំលាយ​សហជីព​នេះ​ចោល បន្ទាប់ពី​មេ​សហជីព​រូប​នេះត្រូវ​បាន​ចោទ​ថា បាន​ដឹកនាំ​កម្មករ​របស់​រោងចក្រ​មួយ​តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។

អាជ្ញាធរ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​រារាំង​​កម្មករ​​ដើរ​​ហែ​​ក្បួន​​ទៅ​​ខុទ្ទ​កាល័យ​​នាយក​​រដ្ឋ​មន្ត្រី​​

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ ហាណា (HANA​) ស្ថិតនៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ព្យាយាម​ដើរ​ហែ​ក្បួន​តវ៉ា​របស់​ពួក​គេ​មកកាន់​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ជុំវិញ​វិវាទ​ការងារ ប៉ុន្តែ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ទៅវិញ។

សហជីព​​អះអាង​​ថា​ កម្មករ​​ប្រឈម​​បាត់​បង់​​ផល​ប្រយោជន៍​​បន្ថែម​​ក្រោយ​​ក្រសួង​​បក​ស្រាយ​​ច្បាប់​​

ក្រុម​មេដឹកនាំ​សហជីព អះអាង​ថា កម្មករ​ប្រឈម​នឹង​ការបាត់បង់​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត ក្រោយ​ក្រសួងការងារ​បកស្រាយ​ច្បាប់​ពាក់ព័ន្ធ​ការ​ទូទាត់ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​ជាមុន ខណៈ​កម្មករ​កាន់តែ​ច្រើន​ប្រឈមមុខនឹង​ការ​បញ្ចប់​កិច្ចសន្យា​ការងារ ក្រោយ​រោងចក្រ​ជាច្រើនបិទទ្វារ​ក្រោម​ហេតុផល​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ១៩។

កម្មករ​​ប្រហែល​៣០០​នាក់​​របស់​​រោង​ចក្រ ហាណា​​ តវ៉ា​​ទាម​ទារ​​សំណង​​ពីរ​​ចំណុច​​បន្ថែម​​ទៀត​

​កម្មករ​-កម្មការិនី​ប្រហែល ៣០០នាក់​របស់​រោងចក្រ ហាណា (HANA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​តវ៉ា​ជាថ្មីទៀត​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យដោះស្រាយ​សំណង​ជូន​ពួក​គេ​តាមច្បាប់​ដូច​ការសន្យា។

កម្មករ​​រោង​​ចក្រ​មួ​យ​នៅ​​កំពង់​ស្ពឺ​​ជំរុញ​​រដ្ឋា​ភិបាល​​ពន្លឿន​​ដំណោះ​ស្រាយ​​វិវាទ​​ការងារ​​អូស​​បន្លាយ​​ជិត​៤​ខែ​​

កម្មករ-​កម្មការិនី​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ជំរុញ​ទៅ​ក្រសួងការងារឱ្យ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួក​គេ ខណៈ​វិវាទ​ការងារ​នោះ​បាន​អូស​បន្លាយ​ជិត ៤ខែ​មក​ហើយ។

កម្មករ​​ជាង​១០០​នាក់​​របស់​​រោង​ចក្រ​​ហាណា​​ផ្ទុះ​​ការ​​តវ៉ា​​ជា​ថ្មី​ ក្រោយ​​ថៅកែ​​មិន​​ដោះ​ស្រាយ​​តាម​ផ្លូវ​​ច្បាប់​​ដូច​​ការ​សន្យា​​

កម្មករ​-កម្មការិនី​ជាង ១០០នក់ ដែល​បម្រើការ​ងារ​ជាច្រើន​ឆ្នាំ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ម៉ាស់​មួយ​កន្លែង​ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​ជាថ្មី បន្ទាប់ពី​ថៅកែ​មិនបាន​ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់​ជូន​ពួក​គេ​ដូច​ការសន្យា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ