ស្ថាប័នរដ្ឋជិត៣០ប្រកាសគាំទ្រលោក ហ៊ុន សែន ដែលថាមិនឱនលំទោនចំពោះបរទេស
ក្រសួងនិងស្ថាប័នរបស់រដ្ឋជិត៣០ បានចេញសេចក្តីប្រកាសគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថាមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។
ក្រសួងនិងស្ថាប័នរបស់រដ្ឋជិត៣០ បានចេញសេចក្តីប្រកាសគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថាមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។
រដ្ឋាភិបាលកម្ពុជាប្រកាសថានៅតែបន្តដំណើរទៅមុខហើយរឹតតែខ្លាំងក្លាជាងមុនថែមទៀត បើទោះបីជាអឺរ៉ុបព្រមានពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធដែលខ្លួនថាបានធ្វើឡើងដោយអយុត្តិធម៌ លំអៀង និងគ្មានភស្តុតាងច្បាស់លាស់។
ប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សានិងជំនួយការអមទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន ៨៤ នាក់ តាមសំណើរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
សមាជិកសមាជិការព្រឹទ្ធសភានៅព្រឹកនេះ បានបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ជាអនុប្រធានទី១របស់ខ្លួន ជំនួសអនុប្រធានចាស់ដែលទទួលមរណភាពកាលពីចុងខែកញ្ញា។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ(CNRP)លោកស្រី មូរ សុខហួរ ដែលគេចខ្លួនទៅរស់ នៅក្រៅប្រទេសបានអង្វរឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈប់ប្រើសារព្រមានសម្លាប់ ប្រជាពលរដ្ឋខ្មែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនឱនក្បាលចំពោះបរទេសណាមួយ និងមិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅប្ដូរយកជំនួយឡើយ ដែលការថ្លែងបែបនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានទាមទារឲ្យរដ្ឋាភិបាលងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីសភាអឺរ៉ុបជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកចាត់ទុកជប៉ុនជាប្រទេសដែលកម្ពុជាគួរយកជាគំរូតាមទាំងផ្នែកប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានថា នឹងមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យអតីតមន្ត្រី គណបក្សប្រឆាំងដែលកំពុងប្រកបរបរទិញលក់ដី ដោយលោកថា បើអ្នកទាំងនោះ បន្ត«ឈ្លើយ»។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា បើទោះជាសហភាពអឺរ៉ុបសម្រេចដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ ក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់កម្ពុជានោះទេដោយថា នោះគ្រាន់តែជាកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្ម តែប៉ុណ្ណោះ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម