ប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សានិងជំនួយការអមទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន ៨៤ នាក់ តាមសំណើរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃ ៥ ខែតុលា ឆ្នាំ២០១៨ លោក សាយ ឈុំ បានបង្គាប់ឲ្យតែងតាំងនិងផ្ដល់ឋានៈដល់ទីប្រឹក្សានិងជំនួយការអមទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន៨៤ នាក់ ដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន ២០៧នាក់ ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានតែងតាំងមន្ត្រីដល់ទៅជិត ៣០០នាក់ ជាទីប្រឹក្សាផ្ទាល់ ជាជំនួយការ ជាលេខា និងសមាជិកក្នុងក្រុមពិធីការក្នុងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីផងដែរ៕