នៅល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៨​ លោក ​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូយោធាជាន់ខ្ពស់ដែលដឹកនាំដោយលោក ង៉ូ​ ស៊ុនលិច្ស​ រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាម នៅអគារមិត្តភាព​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្នុងឱកាសដែលគណ:ប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី២៧​ - ២៨​ - ២៩​ ខែធ្នូ​ ឆ្នាំ២០១៨។

អាជ្ញាធរកម្ពុជាបញ្ជាក់ថា កងទ័ពវៀតណាម​ចូលខេត្តស្វាយរៀងដើម្បីធ្វើសមយុទ្ធ

អាជ្ញាធរខេត្តស្វាយរៀងបញ្ជាក់ថា កងទ័ពវៀតណាម​ចូលក្នុងឃុំចំនួន៣ នៅក្នុងខេត្តស្វាយរៀង គឺដើម្បីធ្វើសមយុទ្ធពីវិធីសាស្ត្រនៃការជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើង មិនមែនវៀតណាមចូលមកកាន់កាប់ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។​

អតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ លោក គន់ គីម (ឆ្វេង) និងលោក ទ្រីភាព បច្ចុប្បន្ន​ជាមហាសេដ្ឋី​ដែល​ល្បីល្បាញ​ក្នុងជំនួញរកស៊ីឈើ​នៅកម្ពុជា។

អាមេរិក​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ និង​រឹតត្បិត​ទិដ្ឋាការ​លោក​ ទ្រី​ ភាព​ និង​លោក​ គន់​ គីម​

សហរដ្ឋអាមេរិក​តាមរយៈក្រសួងរតនាគាររបស់ខ្លួន​ បាន​សម្រេចដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការលោក ទ្រី ភាព និងអតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ លោក គន់ គីម ព្រមទាំងសមាជិកគ្រួសារ​លោក៣រូប និងក្រុមហ៊ុនរបស់ពួកគេចំនួន១៦ទៀត។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក កឹម សុខា ថាការលើកកម្ពស់និងការពារសិទ្ធិមនុស្សមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ​លើកឡើងថា ការចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិឡើយ។

លោក កឹម សុខា

តុលាការគ្រោង​ជំនុំ​ជម្រះ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា នៅដើមឆ្នាំក្រោយ

សាលាដំបូងរាជធានីភ្នំពេញ នឹង​បើក​សាវនាសំណុំរឿងអតីតមេដឹកនាំ​បក្សប្រឆាំងលោក កឹម សុខា នៅដើមឆ្នាំក្រោយ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍ប្រកាសច្រាន​ចោល​បណ្តឹង​ទាស់មេបក្សប្រឆាំងនេះ​តែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ។

មេធាវីការពារក្ដីឱ្យលោក កឹម សុខា​ គឺលោក ចាន់ ចេន ប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលការពារក្ដីនៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ករណីរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។

ឧទ្ធរណ៍ច្រានចោលបណ្តឹងទាស់លោក កឹម សុខា ករណីប្រឆាំងការសម្រេចរបស់សាលាដំបូង

សាលាឧទ្ធរណ៍នៅរសៀលថ្ងៃច័ន្ទនេះ ប្រកាសច្រានចោលបណ្តឹងទាស់របស់សហមេធាវីការពារក្តីលោក កឹម សុខា ដោយចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ​ ដែល​បញ្ចូនសំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំងនេះទៅជម្រះថា ធ្វើឡើងតាមនីតិវិធីច្បាប់។

កឹម សុខ និងសកម្មជនអតីតបក្សសង្គ្រោះជាតិ

រដ្ឋាភិបាលថា ​ការដោះ​លែង​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង ​ត្រូវ​​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​ឆ្លើយ​តប​ទៅ EU​

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា អះអាងថា ការ​ផ្ដល់​សេរីភាព​ដល់​មេដឹកនាំ​ និង​សកម្មជន​បក្សប្រឆាំង​​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ​​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។

លោក កឹម សុខា អង្គុយ​ និង​​​សម្លឹង​មើល​សៀវភៅ​ «ឧត្តមវិបស្សនា»

លោក កឹម សុខា ធ្វើសមាធិជាប្រចាំអំឡុង​ពេល​ជាប់ឃុំក្នុងគុក និងក្នុងផ្ទះ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់ឃុំក្នុងគុក និងក្នុងផ្ទះ​អស់​រយៈពេលជាង ២ឆ្នាំ តាមអំណាចតុលាការសាលាដំបូងរាជធានីភ្នំពេញ​ ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព» ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

លោក កឹម សុខា

លោក កឹម សុខា ប្តឹងជំទាស់ការសម្រេចរបស់ចៅក្រមសាលាដំបូង

សហ​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ បំពេញការងារតំណាងឱ្យកូនក្តីបានប្តឹង​ជំទាស់​ទៅ​ឧទ្ធរណ៍​ដោយ​ចាត់ទុកថា​ ការដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​សម្រេច​បញ្ជូន​សំណុំរឿង​កូន​ក្ដី​ទៅ​ជម្រះ​ ជា​រឿង​អយុត្តិធម៌​។​

លោក កឹម សុខា

មេធាវីលោក កឹម សុខា ខកចិត្តដែលតុលាការបញ្ជូនសំណុំរឿងកូនក្តីទៅជម្រះ

សហមេធាវីការពារក្តីរបស់លោក កឹម សុខា បង្ហាញការខកចិត្តដែលតុលាការមិនព្រមទម្លាក់បទចោទកូនក្តីតាមការស្នើសុំ តែបែរជាបញ្ជូនសំណុំរឿងចម្រូងចម្រាសនេះទៅជំនុំជម្រះ​។

ស ខេង

ក្រសួងបដិសេធការផ្សាយរបស់​អាស៊ី​សេរី​ដែលថាលោក ស ខេង នៅតែបញ្ជាឲ្យចាប់ខ្លួនអ្នករួម​ដំណើរទទួលលោក សម រង្ស៊ី

ក្រសួងមហាផ្ទៃ បដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលថា លោក ស ខេង នៅតែបន្តបញ្ជាឲ្យតាម​ចាប់ខ្លួនអ្នកចូលរួម​អម​ដំណើរ​ និង​ទទួល​លោក សម រង្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ