តុលាការខេត្តកំពង់ចាម កោះហៅអតីតយុវជនបក្សប្រឆាំងម្នាក់ឱ្យចូលបំភ្លឺ
តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាកោះហៅអតីតសមាជិកយុវជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាមម្នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាកោះហៅអតីតសមាជិកយុវជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាមម្នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនអតីតសកម្មជននិងសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង ៣ នាក់ នៅពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានបង្ហោះសារនិងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរីដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។
មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តរស់នៅក្នុងភាពគ្មានពន្លឺនៃសេរីភាព ទាំងផ្លូវកាយ និងចិត្តគំនិត ក្រោយពីលោកត្រូវបានអាជ្ញាធរឡោមព័ទ្ធចាប់ទាំងយប់ក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៣ កញ្ញា ២០១៧ រួចបញ្ជូនទៅឃុំខ្លួន ក្រោមបទចោទដឹកនាំបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ដោយមានជំនួយពីសហរដ្ឋអាមេរិក។
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនៅឡើយ បានអំពាវនាវទៅខ្មែរគ្រប់និន្នាកាឱ្យបញ្ឈប់នូវនយោបាយយកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ ឬជារបាំងតទៅទៀត ដោយថា ខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងជាអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ផ្ញើសារអង្វរករដល់អ្នកនយោបាយ២រូបគឺលោក ហ៊ុន សែន និង លោក សម រង្ស៊ី កុំឱ្យយកជម្លោះដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិធ្វើជាល្បែងភ្នាល់គ្នា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំឭកមន្ត្រីក្រោមឱវាទជាថ្មីទៀតឲ្យពង្រឹងកិច្ចសហការល្អជាមួយអង្គការសង្គមស៊ីវិល តម្កល់ប្រយោជាតិជាធំ ដើម្បីជំរុញដល់ការអភិវឌ្ឍជាតិតាមបែបប្រជាធិបតេយ្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលឈប់ឱ្យអ្នកការសែតសួររឿងវិធានការព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបដោយថា រដ្ឋាភិបាលបានធ្វើកិច្ចការនេះរួចរាល់ហើយ ខណៈបើនៅតែចង់ដឹងលោកជំរុញឱ្យអ្នកកាសែតជិះយន្តហោះទៅសួរអឺរ៉ុបខ្លួនឯង។
អ្នកនាំពាក្យរដ្ឋាភិបាល គ្រោងកោះប្រជុំជាមួយអង្គការលីកាដូ និងសមាគមធាងត្នោត ដើម្បីពិភាក្សាលើចំណុចខ្វែងគ្នារវាងភាគីអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងស្ថាប័នមីក្រីហិរញ្ញវត្ថុ លើរបាយការណ៍ដែលអង្គការទាំងពីរនេះបានចេញនាពេលថ្មីៗនេះ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង នៅថ្ងៃនេះ បានចោទសួរអំពីគម្លាតដ៏ធំរវាងតួលេខរបស់រដ្ឋាភិបាល និងរបាយការណ៍របស់អង្គការស៊ីវិលមួយ ដែលបានកត់ត្រាអំពីចំនួនករណីនៃការរឹតត្បិតសិទ្ធិសេរីភាព និងសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅដើមឆ្នាំនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជា ចង់ឃើញស្ថានការវឹកវរនៅទីក្រុងហុងកុងដែលកំពុងបន្តកើនឡើង វិលទៅរកភាពស្ងប់ស្ងាត់វិញ និងគាំទ្រចំណាត់ការរដ្ឋអំណាចចិនលើក្រុមបាតុករ តែអ្នកជំនាញថា នេះជាការផ្គាប់ផ្គន់ចិន។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម