សាលារៀនមួយចំនួនបិទទ្វារ និងខ្លះទៀតរឹតបន្តឹងត្រួតពិនិត្យសុខភាពសិស្សបារម្ភឆ្លងមេរោគកូរ៉ូណា

សាលារៀនមួយចំនួននៅភ្នំពេញផ្អាកដំណើរការ និងខ្លះទៀតរឹតបន្តឹងការត្រួតពិនិត្យសុខភាពសិស្ស ដោយបារម្ភពីស្ថានភាពមេរោគកូរ៉ូណាថ្មីរាលដាលពីប្រទេសចិនឆ្លងទៅដល់សិស្ស។​

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ធ្វើ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​នៅ​តួកគី ដើម្បី​បង្កើន​ទំនាក់ទំនង​យោធា

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ លោក ទៀ បាញ់ ធ្វើ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​នៅ​ប្រទេសតួកគី ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាង​ក្រសួង​ការពារជាតិប្រទេស​ទាំង​ពីរ។

និស្សិតខ្មែរនៅចិនបារម្ភពីសុវត្ថិភាពខណៈកូរ៉ូណាវីរុសកំពុងរាតត្បាតខ្លាំង

និស្សិតខ្មែរដែលកំពុងសិក្សានៅបណ្តាខេត្ត និងរដ្ឋធានីមួយចំនួន​ក្នុងប្រទេសចិន បង្ហាញ​ក្តី​ព្រួយបារម្ភ​ពីការឆ្លងកូរ៉ូណាវីរុស ខណៈមេរោគ​នេះកំពុងវាយប្រហារ និងរីករាលដាលយ៉ាងលឿន​ក្នុង​ប្រទេសមហាអំណាចមួយនេះ។

អតីត​យោធិន​ពិការម្នាក់ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥​ពី​បទ​ហិង្សា​និង​គំរាម​សម្លាប់

អតីត​​យោធិនពិ​ការ​ម្នាក់ បាន​ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥ ពី​បទ​ប្រើប្រាស់​ហិង្សា និង​គំរាម​អាយុជីវិត ប៉ុនប៉ង​សម្លាប់​ក្នុង​ជម្លោះ​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ផៃ ស៊ីផាន

អ្នកនាំពាក្យរដ្ឋាភិបាលថា GDPពលរដ្ឋកម្ពុជាកើនជិត១៧០០ដុល្លារនៅឆ្នាំ២០១៩

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា ផលិតផលក្នុងស្រុកសរុប ហៅកាត់ GDP របស់​ពលរដ្ឋកម្ពុជាបានកើនដ​ល់១៦៧៩ដុល្លារ នៅឆ្នាំ២០១៩ ដែលកើន​៨.៤៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមាន១៥៤៨ដុល្លារ។

ព្រៃក្បែរភូមិមួយក្នុងស្រុកកោះធំ​ក្លាយជាកន្លែងចែកចាយគ្រឿងញៀន

ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានក្លាយជាក្តីកង្វល់ធំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍អណ្តែត ស្រុកកោះធំ ខេត្តកណ្តាល។​ អ្នកភូមិអះអាងថា ព្រៃមួយកន្លែងនៅក្បែរនោះបានក្លាយជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការទប់ស្កាត់នោះទេ។

ប្រតិភូ​សភាអាមេរិក បង្ហាញ​ក្តីកង្វល់​ពី​បញ្ហាសិទ្ធិមនុស្ស និងអធិបតេយ្យកម្ពុជា​

តំណាងរាស្រ្តអាមេរិក៣រូប បាន​បង្ហាញ​ការព្រួយបារម្ភ​របស់​ខ្លួនទៅកាន់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជុំ​វិញ​បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​អធិបតេយ្យកម្ពុជា​។

សមត្ថកិច្ចថាការមិនទាន់រកឃើញអ្នកវាយអតីតមន្ត្រីCNRPបាននៅឡើយ​ព្រោះខ្វះព័ត៌មាន

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគបាលជាតិ អះអាងថាមិនទាន់រកឃើញក្រុមជនដៃដល់វាយលើអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិកន្លងមកបាន​នៅ​ឡើយទេ ដោយសារតែខ្វះព័ត៌មានក្នុងការកំណត់មុខសញ្ញា ។

វីរុស កូរូណា

ប្រទេស​ចំនួន​៣​នៅ​អាស៊ាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បង្ក​ជំងឺ​សួត​កូរ៉ូណា

ប្រទេស​ចំនួន​៨ ត្រូវ​បាន​រក​ឃើញ​ថា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចេញ​ពី​ប្រទេស​ចិន ក្នុង​នោះ​៣ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ាន​ ដែល​រួម​មាន​ថៃ វៀតណាម និង​សឹង្ហបុរី។

ក្រសួងសុខាភិបាលថា កម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសវាយប្រហារផ្លូវដង្ហើមថ្មី

អ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងថា នៅកម្ពុជាពុំទាន់រកឃើញករណីឆ្លងវីរុសវាយប្រហារផ្លូវដង្ហើមប្រភេទថ្មី ឱ្យឈ្មោះថា «នូវែលកូរ៉ូណា» ឆ្លងរាលដាលពីប្រទេសចិននៅឡើយ ខណៈមានការផ្សព្វផ្សាយតៗគ្នាតាមហ្វេសប៊ុកមួយចំនួនថា ជំងឺនេះបានចូលក្នុងខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ