ស៊ើបអង្កេត

គ្រួសារហ៊ុនសាងសង់ផ្ទះលើដី​ប្រមាណ​៤ហិកតា​ក្នុង​ក្រុង​​សៀម​រាប

សំណង់វីឡាថ្មីកំពុងលេចឡើងលើដីប្រមាណ​៤ហិកតា ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅមិនឆ្ងាយប៉ុន្មានពីមាត់ស្ទឹងសៀមរាប ដែលជាតំបន់ទេសចរណ៍។ ផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ត្រូវបានពលរដ្ឋមួយចំនួន និងមន្រ្តីមូលដ្ឋានដែលដឹងរឿងនេះ លើកឡើងថា ជារបស់ក្រុមគ្រួសារហ៊ុន ដោយសារអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមកមើលការដ្ឋានសាងសង់។

បំណុល និង​ការ​​ចំណាក​ស្រុក​ បង្ហាញ​ពី​​បរា​ជ័យ​នៃ​ការ​​ផ្លាស់​​​​ទី​​​ពលរដ្ឋ​​ពី​​តំបន់​អង្គរ​​​ទៅ​​​រុន​តាឯក

ចម្ងាយជាង ៣០គីឡូម៉ែត្រ ពីប្រាសាទបុរាណ​នៅតំបន់អង្គរ ផ្ទះដំបូលស័ង្កសីតាមបណ្តោយផ្លូវក្នុងតំបន់រុនតាឯកជាច្រើនត្រូវចាក់សោចោល ខណៈរដ្ឋាភិ​បាលជារឿយៗ បានអះអាងថា តំបន់អភិវឌ្ឍន៍ថ្មីមួយនេះ ត្រូវបានរៀបចំក្នុងលក្ខខណ្ឌសមរម្យ និងមានសុវត្ថិភាព។

ស្ថាន​ទូត​​ប្រាប់​ឱ្យយើ​ង​បង់​លុយ៖ ជន​ជាតិ​ម៉ាឡេស៊ី​​មួ​យ​គូ​​អស់​​សង្ឃឹម​​ក្រោយ​​រត់​​ចេញ​​​​ពី​​ក្រុម​​ឆបោក​​​​អនឡាញ​​​​​​នៅ​​​ក​ម្ពុជា

ខណៈដែលកម្ពុជាកំពុងស្ថិតក្រោមខ្សែភ្នែកមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយ​សារ​តែការកើនឡើងនូវករណីឆបោក​អន​ឡាញ ហើយជនបរទេសជាច្រើនរងគ្រោះពីការជួញដូរ និងការបោកប្រាស់ឱ្យធ្វើការក្នុងឧស្សាហកម្មខុសច្បាប់ទាំងនេះ ស្វាមី-ភរិយាមួយគូ ជាជនជាតិម៉ាឡេ​ស៊ី បានរៀបរាប់ពីបទពិសោធន៍ដែល​ត្រូវបានក្រុមឧក្រិដ្ឋជននៅកម្ពុជា បង្ខំឲ្យបោកបញ្ឆោតអ្នកដទៃកាលពីឆ្នាំ​២០២៤ និង​២០២៥ ដែលនាពេល​នោះ ពួក​​គេ​នៅជាគូដណ្តឹងនឹងគ្នានៅឡើយ។

ក្រុម​ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​យុវជន​ខ្មែរ​ជំនួស​កម្លាំង​បរទេស​ ដើម្បី​ប្រតិ​បត្តិការ​​ឆបោក​អន​ឡាញ

បណ្តាញឧក្រិដ្ឋជនដែលនៅពីក្រោយឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជាបានប្ដូរទិសដៅមកជ្រើសរើសយុវជនខ្មែរ ជំនួសការពឹងផ្អែកលើពលករបរទេស ដោយ​សារតែការបង្ក្រាបកាន់តែតឹង​រ៉ឹង​ពី​សំណាក់អាជ្ញាធរកម្ពុជា និងដោយ​សារ​តែ​ភាពមិនប្រាកដប្រជានៃអំពើឆបោកជា​សាកលនេះ ក្រោយមានសម្ពាធកាន់​តែ​ខ្លាំង។

ការចាប់ខ្លួនលោក ចេន​ ហ្ស៊ី មិន​គ្រប់​គ្រាន់​ទេ​ខណៈ​មាន​ការ​ទាម​ទារ​ឱ្យ​ស៊ើប​អង្កេត​បណ្តាញ​អាជីវកម្ម​របស់​លោក

ការស៊ើបអង្កេតមួយរបស់វីអូឌីរកឃើញ​ថា លោក ចេន ហ្ស៊ី (Chen Zhi)ដែលត្រូវបាន​ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦ បានបង្កើតក្រុមហ៊ុនប្រមាណ​៥០ក្នុងប្រទេសកម្ពុជា ហើយមានបណ្តាញជាមួយបុគ្គលមួយចំនួនដែលជាដៃគូរក​ស៊ី​របស់​លោក។ អ្នកតាមដានមើលឃើញ​ថា​ការ​ចាប់ខ្លួនលោក ចេន ហ្ស៊ី បញ្ជូនទៅ​ឱ្យ​អាជ្ញាធរចិនមិនទាន់គ្រប់គ្រាន់នៅ​ឡើយ​ទេ ដោយជំរុញឱ្យអាជ្ញាធរកម្ពុជា​ស៊ើបអង្កេតមុខជំនួញរបស់លោក ហើយ​ស្វែងរកអ្នកពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី។

ពីអ្នក​ផលិត​គ្រឿង​ញៀន​ទៅ​បង្កើត​​គម្រោង​អភិវឌ្ឍន៍​ធំ៖ ក្រុម​ហ៊ុន​Lixin ក្លាយ​ជា​អ្នក​មាន​ឥទ្ធិ​ពល​នៅ​កម្ពុជា

កាលពីខែធ្នូ ឆ្នាំ២០១៣ លោក Hsu Ming-chin ដែលជាជនជាតិតៃវ៉ាន់ បានមកដល់ប្រទេសកម្ពុជា ហើយលោកចង់បាន​សញ្ជាតិខ្មែរ។ លោកចាប់ផ្តើមកសាង​ទំនាក់ទំនងជាមួយអ្នកមានអំណាចនៅកម្ពុជា ក្នុងនោះមានមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា រួមមាន ទាំងបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ផងដែរ។
Loading
All articles loaded
No more articles to load