បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់​ចុះ​បន្តិច​នៅ​ដើម​ខែធ្នូ ដោយសារ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅដើមខែធ្នូនេះចាប់ផ្ដើមធ្លាក់ចុះថ្លៃបន្តិច ហើយការឡើង​ឬចុះ​តម្លៃប្រេងនៅកម្ពុជានោះអាស្រ័យទៅលើទីផ្សារអន្តរជាតិមានការប្រែប្រួល។

ដង្កូវស៊ីស្រូវ

កសិករ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ករណី​ជី​កសិកម្ម​និង​ប្រេងសាំង​ឡើងថ្លៃ​

កសិករធ្វើស្រែនិងដាំបន្លែ​នៅបណ្ដាខេត្តមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍​បញ្ចុះតម្លៃជីកសិកម្មនិងប្រេងសាំង ខណៈ​​ពួកគាត់បារម្ភថា ប្រសិនបើតម្លៃជីនិងប្រេងសាំងឡើងថ្លៃឥតឈប់ឈរទៀត ពលរដ្ឋអាចនឹងអាចជំពាក់បំណុលចិនវ័ណ្ឌក និងមិនមានកម្លាំងចិត្តប្រកប​របរ​កសិកម្មទៀតឡើយ។

ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

កម្ពុជា-កូរ៉េ ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​បន្ទាប់ពី​ចរចា​ជាង​២​ឆ្នាំ

កម្ពុជានិង​កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី នៅថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២១នេះ បន្ទាប់ពីចំណាយពេលចរចាអស់រយៈពេលជាង២ឆ្នាំ។

មន្ត្រីថាសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែងជួយធានាគុណភាពទំនិញនិងសុខុមាលភាពអ្នកប្រើប្រាស់

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពី «ការប្រកួតប្រជែង» ដែលទើបនឹងត្រូវបានព្រឹទ្ធសភាអនុម័តកាលពីពេលថ្មីៗនេះ អាចជួយធានាគុណភាពទំនិញ និងសុខុមាលភាព​អ្នកប្រើប្រាស់ ដោយក្នុងនោះ ច្បាប់នេះនឹងបង្កើតឱ្យមានទីលានប្រកួតប្រជែងដោយស្មើភាពគ្នា ហើយធ្វើ​ឱ្យ​ទំនិញនិង​សេវា មាន​តម្លៃទាប មាន​គុណភាពល្អប្រសើរ មានជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាធារណរដ្ឋកូរ៉េខាងត្បូង អំឡុងថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation - Cambodia)

កម្ពុជា-​កូរ៉េខាងត្បូង​ គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចា​កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ