ទិដ្ឋភាពខុសគ្នារបស់មេដឹកនាំបក្សប្រឆាំងនិងបក្សកាន់អំណាចក្នុងថ្ងៃភ្ជុំបិណ្ឌ

មេដឹកនាំគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានបញ្ហាខ្វែងគំនិតគ្នា និងជម្លោះស្លាប៉ាកាស្ទើរពេញមួយអាណត្តិទី៥នេះ បានបង្ហាញរូបភាពខុសៗគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

លោក កឹម សុខា៖ សូម​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ដូចៗ​គ្នា

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ “ដូចៗ​គ្នា” ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម និង​បដិវត្ដន៍។

លោក កឹម សុខា ថ្លែង​ដូច្នេះ ​ទៅ​កាន់​ក្រុម​យុវជន​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​​គណបក្ស​នេះ នៅ​សង្កាត់​ចាក់អង្រែលើ ជា​ទី​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បានជួប​ជុំ​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ និង​ថ្លែង​សារ​នយោបាយ​ជា​បន្ត​បន្ទាប់

ហ៊ុន សែន និង​លោក សម រង្ស៊ី

លិខិតមិត្តអ្នកអាន៖ ខុនក្រៅក្ដារ

នៅក្នុងល្បែងអុក ឬហៅថាចត្រង្គ គឺមានមនុស្សពីរនាក់ជាអ្នកលេង ហើយភាគីទាំងសងខាងមានគ្រាប់អុក១៦កូនស្មើគ្នា គឺត្រី៨ ទូក២ សេះ២ គោល២ នាង ឬឈ្នាង១ និងខុន ឬស្ដេច១។

លោក កឹម សុខា បង្ហាញមុខជាសាធារណៈនៅព្រឹកនេះ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញមុខថ្លែងសារជាសាធារណៈនៅព្រឹកថ្ងៃនេះទៅកាន់អ្នកគាំទ្រ ខណៈលោកនៅក្នុងស្នាក់ការគណបក្សជាង៣ខែ មកនេះដើម្បីគេចចេញពីការចាប់ខ្លួន។

តំណាងរាស្ត្របក្សប្រឆាំង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

បក្ស​ប្រឆាំង​គ្រោង​ដង្ហែ​ញ្ញត្តិ​ដាក់​តាម​ស្ថានទូត ខណៈ​អាជ្ញាធរ​មិន​អនុញ្ញាត

គណបក្សប្រឆាំង បានប្រកាសពីគម្រោងដង្ហែញ្ញត្តិទៅកាន់បណ្ដាស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ បើទោះបីជាមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។

សកម្ម​ភាពអាជ្ញាធរអន្តរាគមន៍ក្រុមនិស្សិតតវ៉ា​នៅពីធី​សន្និបាត​គណបក្ស​សង្គ្រោះជាតិ(រូបថតដោយ៖ ហេង វិចិត្រ)

​សមត្ថកិច្ច​បំបែក​ក្រុម​យុវជន​ដែល​ទាមទារ​ឲ្យ​លោក​កឹម សុខាបកស្រាយ​ខ្សែអាត់​សំឡេង

សមត្ថកិច្ច​នៅ​ខណ្ឌ​ជ្រោយចង្វានៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​បំបែក​ក្រុម​យុវជន​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ដែល​ទាមទារ​ឲ្យ​លោក​កឹម សុខា បកស្រាយ​ខ្សែអាត់​សំឡេង ខណៈ​ក្រុម​នេះ ប៉ះ​ពាក្យសម្តី​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ យុវជន​មួយក្រុម​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង ស្រែក​នៅក្បែរកន្លែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​

លោក​កឹម សុខា ថ្លែង​ក្នុងសន្និបាត​បក្ស​នៅ​ព្រឹកនេះ​(រូបថតពី​ហ្វេសប៊ុក​លោក កឹម សុខា)

គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ធ្វើ​សមាជ​ប្រចាំឆ្នាំ​នៅ​ព្រឹក​នេះ

គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្សប្រឆាំង​រៀបចំ​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួននៅព្រឹក​នេះ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​កន្លង​ទៅ នឹង​រៀបចំ​ផែន​ការងារ​ទៅ​ថ្ងៃ​អនាគតទៀត ដែល​មាន​អ្នកចូលរួម​ប្រមាណ​១៥០០​នាក់​។​
​សន្និបាត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​នេះធ្វើឡើង​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។
​ខណៈពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នោះ ក៏​មាន​យុវជន​មួយក្រុម​ប្រមាណ​

បក្សប្រឆាំងប្រជុំរៀបចំនិងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្រ្ត​ខ្លួន​នៅ​សប្ដាហ៍ក្រោយ

ប្រធានស្ដីទីគណបក្សសង្គោះជាតិលោក កឹម សុខា ឲ្យដឹងថា តំណាងរាស្រ្តទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងប្រជុំគ្នានៅថ្ងៃទី២២ ខែមីនា ដើម្បីរៀបចំ និងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្ត្របក្សនេះ ដោយអះអាងថា ដើម្បីពង្រឹងតួនាទីភារកិច្ច និងប្រសិទ្ធិភាពរបស់អ្នកតំណាងរាស្ត្រ។

​លោក​កឹម សុខា​បន្ត​បកស្រាយ​គោល​នយោបាយ​មិន​បកស្រាយ​ការ​ចោទប្រ​កាន់

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក​កឹមសុខា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ត​បកស្រាយ​ពី​គោលនយោបាយ​ដែល​ត្រូវអនុវត្ត​ពេល​គណបក្ស​របស់​លោក​ជាប់​ឆ្នោត តែ​មិន​បានបកស្រាយ​ខ្សែអាត់​សំឡេង​ដែល​មាន​ការចោទប្រកាន់​ថា លោក​លួចលាក់​ស្នេហា ជាមួយ​ស្រីក្មេង​នោះទេ​។​
នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក កឹម សុខា ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក​កឹម សុខា ថ្លែង​សារ​ទៅកាន់​អ្នក​កាន់​គាំទ្រ​ដូច​ពេលដែល​លោក​ទៅ​ជួប​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ពេល​កន្លងមក ដោយ​លោក​បញ្ជាក់​ប្រាប់​សកម្មជន​និង អ្នកគាំទ្រ​របស់​ខ្លួន​ឲ្យ​ប្រកាន់​ជំហរក្នុង​ការប្រកួតប្រជែង​តែ​គោល នយោបាយ ឬ​វិធី​នយោបាយ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ ហើយមិនចាំបាច់​ឈ្លោះ​រវាង​បុគ្គល និង បុគ្គល​ទេ​

ក្រុមយុវជនដែលធ្វើ​ការតវ៉ា​ក្នុង​វេទិកា​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ក្នុង​ខេត្ត​ព្រះសីហនុ(រូបថត៖ លោក សូ លី​ឌី)

​យុវជន​ប្រមាណ​៥០​នាក់​បាន​តវ៉ា​ក្នុង​វេទិកា​របស់លោក​កឹម សុខា​នៅ​ខេត្ត​ព្រះសីហនុ​

​យុវជន​ប្រមាណ​៥០​នាក់​ដែល​អះអាង​ថា​ ខ្លួន​ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​នានា បាន​ធ្វើ​ការតវ៉ា​ក្នុង​វេទិកា​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទា​ឲ្យ​លោក​កឹម សុខា​បកស្រាយ​ពី​បញ្ហា​ខ្សែអាត់ សំឡេង​ស្នេហា​ជាមួយ​ស្រីក្មេង​។​
​សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សូ លី​ឌី បានឲ្យដឹង​ថា ​នៅក្នុងវេ​ទិកា​មូលដ្ឋាន​របស់គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ភូមិ​អូ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ