
អត្ថបទទស្សនៈ៖ សារៈសំខាន់នៃគណបក្សប្រឆាំងនៅក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស
នយោបាយក្នុងកម្រិតខ្ពស់ ជាសកម្មភាពស៊ីវិល័យដែលនាំមកនូវសន្តិភាព វិបុលភាព សុខុមាលភាពសង្គមសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចប្រជាធិបតេយ្យ។ ក្នុងន័យនេះ នយោបាយក្នុងសង្គមប្រជាធិបតេយ្យ មិនអាចខ្វះបាននូវគណបក្សនយោបាយដែលមានគុណភាពក្នុងការប្រកួតប្រជែងក្នុងទីលានអំណាចនយោបាយបែបប្រជាធិបតេយ្យនោះទេ។