
តៃវ៉ាន់នឹងពង្រឹងវិស័យការពារជាតិបន្ថែមទៀត ខណៈភាពតានតឹងជាមួយចិនកើនឡើង
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងជំរុញការហ្វឹកហ្វឺនកងកម្លាំងបម្រុងរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំក្រោយ ដែលរួមទាំងការពង្រឹងលំហាត់ប្រយុទ្ធនិងបាញ់ ខណៈប្រទេសចិនបានបង្កើនសកម្មភាពយោធានានានៅជិតដែនកោះរបស់ខ្លួន។