ជនជាតិដើមភាគតិច ចោទអាជ្ញាធរមូលដ្ឋាននៅខេត្តមណ្ឌលគិរីថាគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលើដីព្រៃពួកគេ
ជនជាតិដើមភាគតិចជាច្រើនគ្រួសារ នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចោទអាជ្ញាធរមូលដ្ឋានក្នុងខេត្តនេះថា គប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលើដីព្រៃបម្រុងរបស់ពួកគេ ហើយលក់ទៅឱ្យអ្នកផ្សេង។