ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

បក្សកាន់អំណាច​គ្រោង​ធ្វើ​សន្និបាត​នៅ​ខែ​ក្រោយ ដើម្បី​ដាក់​ទិសដៅ​យក​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ២០២៣

គណបក្សប្រជាជនកម្ពុជា គ្រោង​ធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស ដើម្បីលើកទិសដៅសម្រាប់យកឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥រួច។

លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ។

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា ឈ្នះក្ដី​លើ​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ស្រុកកងមាស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចឱ្យប្រធានក្រុមការងារគណបក្សភ្លើងទៀន​​ស្រុ​ក​​កងមាស ឈ្នះក្ដីលើគណបក្សប្រជាជនកម្ពុជា និងសម្រេចបង្គាប់ឱ្យលុបការផាកពិន័យចំនួន៥​​លា​ន​​រៀល​​។

លោក សុន ឆ័យ និងមន្ត្រីតំណាងគណបក្សភ្លើងទៀន ចូលរួមកិច្ចប្រជុំ ស្ដីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

បក្ស​ក្រៅ​រដ្ឋាភិបាល​ទាមទា​រ​គណបក្ស​កាន់អំណាច​ពន្យល់​ពី​មូលហេតុ​ហៅ​មន្រ្តី​ការិយាល័យបោះឆ្នោត​ចូលរួម​វគ្គបំប៉ន

ផែនការកោះហៅមន្ត្រីការិយាល័យ​បោះឆ្នោត ទៅទទួលការបណ្ដុះបណ្ដាលពីសំណាក់បក្សកាន់អំណាចនេះ នាំឱ្យមានការរិះគន់ពីគណបក្សនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថា ប្រសិនបើលិ​​ខិត​​អញ្ជើញដែលចេញដោយមន្ទីរគណៈកម្មាធិការនៃគណបក្សកាន់អំណាចដោយពិតប្រាកដមែន វានឹង​ឆ្លុះ​​​បញ្ចាំង​អំពីលទ្ធផលឆ្នោតខាងមុខនេះ គ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ខណៈយុទ្ធសាស្រ្តនេះ​កើត​​ឡើ​​ង​​​​នៅ​​ចំ​​ពេលដែលគណបក្សនយោបាយទើបតែចាប់ផ្តើមបើកយុទ្ធនាការនៃការឃោសនាស្វែងរកសំឡេង​​ឆ្នោត​​​​។

លោក ហ៊ុន សែន ថា បក្ស​លោក​​នៅ​លេខ​រៀង​ទី​២០ ពលរដ្ឋ​ងាយ​ស្រួល​ចំណាំ

មេដឹកនាំ​បក្ស​កាន់​អំណាច បាន​អះ​អាង​ថា លេខ​រៀង​ចុង​ក្រោយ​គេ​នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​នេះ។

លោក កឹម​ សុខា(ធ្វេង)និង​លោក ស ខេង គ្រោងជួបគ្នា​នៅថ្ងៃ​សុក្រស្អែកនេះ

បក្ស​នយោ​បាយ​​ទាំង​ពីរ​ជួបគ្នា​​បន្ទាប់​ពី​ទស្សន​​កិច្ច​របស់​លោក ហ៊ុន សែន នៅ​អាមេរិក​

អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ស ខេង និង​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា​ នឹង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​ស្អែកនេះ ​នៅ​វិមាន​រដ្ឋ​សភា​ដែល​មន្រ្តី​គណ​បក្ស​ទាំង​ពីរ​អះ​អាង​ថា​ដើម្បី​បន្ត​ការ​ចរចា​បញ្ហា​សេស​សល់​និង​លើក​កម្ពស់​វប្ប​ធម៌​សន្ទនា​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​ពិត​ជា​មានជំនួបនៅថ្ងៃ​ស្អែកមែន តែ​លោក​មិនអាច​បញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោក​ក៏មិនទាន់អាច​បញ្ជាក់​ពី​មូលហេតុអ្វីបានជាមានជំនួបនេះ ហើយ​មានរបៀបវារៈអ្វីខ្លះនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ