
ACU ចាត់ការបណ្ដឹងប្រឆាំងលោក កឹម សុខា
អង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយអង្គភាពនឹងតម្រូវឲ្យលោក កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្ដងទៀត។