សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីដែលមានការចូលរួមពីអ្នកនយោបាយមកពីក្រុមផ្សេងៗចូលរួមគ្នាបានអំពាវនាវឲ្យមហាជនចូលរួមធ្វើចលនា ដើម្បីដូររដ្ឋាភិបាលដឹកនាំលោកណាជីប ដែលកំពុងដឹកនាំបច្ចុប្បន្ន ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយធ្ងន់ធ្ងរ។
នៅថ្ងៃស្រុកនេះ សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីបានធ្វើសេចក្តីប្រកាសរួមគ្នាដោយអំពាវនាវឲ្យមានចលនាជាតិ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់លោកណាជីប។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានផ្សព្វផ្សាយទៅគណបក្សកាន់អំណាច គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនៅថ្ងៃសុក្រនេះបានអំពាវនាវឲ្យសាធារណជនដោយមិនប្រកាន់ជាតិសាសនា ពណ៌សម្បុរ ស្ថានភាពនយោបាយ ចាស់ឬក្មេង ឲ្យចូលរួមសង្គ្រោះប្រទេសម៉ាឡេស៊ីចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ណាជីប។
ក្រុមសម្ព័ន្ធភាពដែលចេញមុខជាប្រវត្តិសាស្ត្រនេះមានការចូលរួមពីអ្នកនយោបាយនានា ហើយដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក មហាធា មហាមេដ ដែលលោកបានអំពាវនាវឲ្យមានការដូររដ្ឋាភិបាលលោកណាជីប ព្រោះលោកចោទថា រដ្ឋាភិបាលបច្ចុន្បន្នបានធ្វើឲ្យមានអំពើពុកលួយខ្លាំងក្លា និងធ្វើឲ្យជាតិជួបបញ្ហា។
លោក មហាធា ថ្លែងថា មេដឹកនាំមកពីក្រុមផ្សេងៗបានជួបគ្នាហើយ បើទោះជាមានគំនិតខុសគ្នាខ្លះ តែលោកថា ពួកគេមានគោលដៅតែមួយ គឺបណ្តេញលោកណាជីប ចេញពីតំណែង។
លោក ណាជីប រ៉ាហ្សាក់ បច្ចុប្បន្នជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយក្នុងរយៈពេលមួយឆ្នាំមក នេះបានរងការចោទប្រកាន់ថាបានពុករលួយលួចលុយជាតិរាប់ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Channel News Asia