សាច់ញាតិ​លោក​ ចៅ វាសនា​ ស្នើ​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ ខណៈ​លោក​កំពុង​មាន​ជំងឺ

ក្រុមគ្រួសាររបស់អតីតចៅសង្កាត់ប៉ោយប៉ែត​មកពីបក្សសង្រ្គោះជាតិ លោក ចៅ វាសនា ​ស្នើខាងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ផ្ទេរអតីតមន្ត្រីបក្សប្រឆាំងរូបនេះមកពន្ធនាគារខេត្តបន្ទាយមានជ័យ ជាកន្លែងគ្រួសារកំពុងរស់នៅបច្ចុប្បន្នវិញ ខណៈគាត់​កំពុងធ្លាក់ខ្លួនឈឺ។

អង្គការឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ​អំពាវ​នាវឲ្យដោះ​លែងសកម្មជន​១១នាក់របស់​បក្ស​ប្រឆាំង

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ(Human Rights Watch) អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​សកម្ម​ជនទាំង​១១​នាក់​របស់​គណបក្ស​សង្គ្រោះជាតិ ខណៈសាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការអ្នក​ទាំងនោះ​នៅ​ចុងសប្តាហ៍នេះ ដោយ​អង្គការ​អន្តរជាតិ​មួយ​នេះ​ថា​អ្នក​ទាំងនោះ​មិនបានប្រព្រឹត្ត​​កំហុស​ដូច​ការ​ចោទប្រ​កាន់។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ