អ្នកជាប់ឃុំជាច្រើនរូបត្រូវបានបញ្ជូនមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

អតីត​ចៅសង្កាត់​បក្សសង្គ្រោះជាតិ​ម្នាក់​បដិសេធ​បទចោទ ដោយថា​ភស្តុតាង​ដែល​តុលាការ​យក​មក​ដាក់បន្ទុក​ជា​សម្ដី​អ្នកផ្សេង

អតីតចៅសង្កាត់​ព្រែកព្រះស្ដេចម្នាក់ នៅខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ​ដែលតុលាការ​បានរំលាយ​ បាន​ច្រាន​ចោល​លើ​ភស្តុតាង​ដែល​តុលាការ​យក​មក​ដាក់​បន្ទុក ដោយ​ថា សម្រង់​សម្ដីដែល​តុលាការ​យក​ចេញ​ពី​ការ​សន្ទនា​តាម​ទូរសព្ទនោះជាសម្ដីរបស់បុគ្គលម្នាក់ទៀត​។

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា​​ «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា​ សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

អង្គការ​អន្តរជាតិ​មួយ​ទាមទារ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង​និង​សិទ្ធិមនុស្ស​មុន​ការបោះឆ្នោត

អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង សហជីព និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសកម្មជនផ្សេងទៀត ក្នុងពេលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ។

អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ក្នុងរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «ប្រមាថ និងញុះញង់ប្រព្រឹត្តិបទល្មើសជាអាទិ៍»។ (ឃុន វ៉ាន់ដា)

តុលាការ​សួរជជីក​ពី​ទំនាក់ទំនង​សកម្មជន​ជាមួយ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ជុំវិញ​ដំណើរ​វិល​ត្រលប់​របស់​លោកស្រី មូរ សុខហួរ

តំណាងអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន​​សួរ​​ជជីក​សកម្មជន​​គណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយ​​ ​លោក គង់ ម៉ាស់ ពីទំនាក់​ទំនង​ជាមួយ​ថ្នាក់ដឹកនាំគណបក្ស​នេះ​ ជុំវិញ​ដំណើរ​វិលត្រលប់​របស់លោកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១។

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ធ្វើដំណើរចូលទៅសវនាការសាលាឧទ្ធរណ៍ ក្រោយពេលពួកគេប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានដាក់ពន្ធនាគារពួកគេម្នាក់ៗ ៥ឆ្នាំ ក្រោមបទ «រួមគំនិតក្បត់ និងញុះញង់​បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» ដោយអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ។

សាលាឧទ្ធរណ៍តម្កល់រឿងក្ដីសកម្មជនបក្សប្រឆាំង និងអតីតមន្ត្រីក្រសួងមហាផ្ទៃ ១៣នាក់ ឱ្យជាប់់ពន្ធនាគារ៣ឆ្នាំ៨ខែដដែល

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​តម្កល់​សាលក្រម​របស់​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ឱ្យ​សកម្មជន​បក្សប្រឆាំង និង​អតីត​មន្ត្រីក្រសួងមហាផ្ទៃ​ទាំង១៣​នាក់ ជាប់​ពន្ធនាគារ «៣ឆ្នាំ ៨ខែ» ដដែល ខណៈ​សកម្មជន​ទាំងនោះ​ចាត់ទុកការ​​សម្រេច​​របស់​តុលាការ​ថ្នាក់លើ​នេះថា «ជា​រឿង​អយុត្តិធម៌»។

ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​លោក ស ខេង ផ្ទេរ​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ព្រៃស​វិញ

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ នៅព្រឹ​ក​ថ្ងៃព្រ​ហស្បតិ៍​នេះ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ។

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​សម្រេច​មិន​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើយ

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ សម្រេចមិនដោះលែង​​​កញ្ញា សេង ធារី ឱ្យ​មានសេរីភាពនោះទេ ខណៈ​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​​​នា​ថ្ងៃនេះ​ មន្ត្រី​​ពន្ធនាគារ​ក៏មិន​បាន​យក​​កញ្ញា សេង ធារី ចូល​រួម​ដែរ។

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលប្រើការសម្របសម្រួលជាជាងចោទប្រកាន់ដាក់គុកលើអ្នកប្រឆាំងដូចអាជ្ញាធរអនុវត្តលើលោក ខឹម វាសនា

«បងទឹកកំពុងតែហក់ឡើងខ្លាំង ហើយក៏កំពុងតែរញ្ជួយដីជុំវិញ​​ប្រទេសយើងហើយនេះ។ ទីក្រុងភ្នំ​​ពេញ​ត្រូ​​វលិចលង់ទាំងអស់ អត់មានទីណានៅទេ គឺមានតែសៀមរាបទេដែលអាចនៅបាន ទីទួល​​មាន​សុវត្ថិភាព និងគេច​​ផុត​​ពីរញ្ជួយដីបានបង។ ឥលូវនេះ ខ្ញុំមកដល់សៀមរាបហើយ ខ្ញុំមកទាំង​​គ្រួ​សា​​​​រខ្ញុំ​​ហើយ។ អាហ្នឹងបើបងឯងមកថ្ងៃនេះឬក៏ស្អែក បងឯងមកទាន់ បើហួសពេលហ្នឹងគឺ​​មកអត់​​ទាន់​​​​ទេ។ ពួកយើងលែងបានជួបគ្នាហើយបងអើយ……»។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ក្រសួង​ថា​ពុំ​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ​ក្នុង​ពន្ធនាគារ​ដូច​ការ​លើកឡើង​របស់​សាច់ញាតិ​ពួកគេ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ពុំមានករណីវាយ ទាត់ ធាក់ លើសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ នៅ​ក្នុងពន្ធនាគារ​ត្រពាំងផ្លុង ដូច​ការ​លើក​ឡើង​របស់​សាច់​ញាតិ​ពួកគេ​ឡើយ ខណៈ​មន្ត្រីរូបនេះចាត់​ទុក​ការលើកឡើងនោះ​​​ថា​ ​​គ្រាន់តែ​ជាការបង្កើត​រឿង​​មួលបង្កាច់​រដ្ឋាភិបាលដើម្បី​បានប្រយោជន៍ពី​បរទេស។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

សាច់ញាតិ​សកម្មជន​បក្សប្រឆាំង​ថា​ប្ដី​ពួកគាត់​បាន​រង​អំពើ​ហិង្សា​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង

សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ អះអាងថា ប្តីរបស់ពួកគាត់ត្រូវបានគេវាយទាត់ធាក់ជាដំណំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្រោយផ្ទេរចេញពីពន្ធនាគារព្រៃសកាលពីពេលថ្មីៗនេះ។

សកម្មជនបក្សសង្គ្រោះជាតិ១៤នាក់ត្រូវបានផ្ទេរពីពន្ធនាគារព្រៃសទៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម

​សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាពសាច់ញាតិរបស់ពួកគេ ក្រោយសមត្ថកិច្ច​ផ្ទេរសកម្មជនបក្សប្រឆាំងដែលជាប់ឃុំ​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ