គណបក្សសង្គ្រោះជាតិ​ប្រកាសនៅព្រឹកនេះថា ការហែញត្តិនៅតែបន្ត

គណបក្សសង្គ្រោះជាតិប្រកាសនៅម៉ោង​១០ព្រឹកថ្ងៃចន្ទនេះថា ការហែញត្តិនៅតែបន្ត ដើម្បីលើកបញ្ហារបស់កម្ពុជាប្រាប់ទៅមន្ត្រី​ទូតជាភាគីហត្ថលេខីនៃសន្តិសញ្ញាទីក្រុងប៉ារីសឲ្យជួយដោះស្រាយ។​

សមត្ថកិច្ចបិទផ្លូវមួយចំនួននៅភ្នំពេញ​ព្រឹកនេះ

សមត្ថកិច្ចរាជធានីភ្នំពេញបានបិទផ្លូវមួយចំនួន ក្នុងគោលបំណងទប់ស្កាត់គណបក្សសង្គ្រោះជាតិដឹកនាំហែញត្តិនៅព្រឹកនេះ។​

ឧទ្ធម្ភាគចក្រយោធាហោះឆ្វែលនៅក្បែរទីស្នាក់បក្សប្រឆាំង (រូបភាពពីហ្វេសប៊ុក)

ឧទ្ធម្ភាគចក្រយោធាច្រើនគ្រឿងហោះឆ្វែលនៅក្បែរទីស្នាក់ការបក្សប្រឆាំង

ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងបានហោះឆ្វែលនៅក្បែរទីស្នាក់ការគណបក្សប្រឆាំងនៅថ្ងៃនេះ ខណៈគណបក្សនេះកំពុងប្រជុំជាមួយសកម្មជនរបស់ខ្លួននិងលោក កឹម សុខា ដែលកំពុងស្នាក់នៅទីនោះ។

អគ្គិភ័យឆេះរោងចក្រកៅស៊ូនៅខេត្តត្បូងឃ្មុំ

សមត្ថកិច្ចឲ្យដឹងថាអគ្គិភ័យបានឆាបឆេះរោងចក្រកែឆ្នៃឈើកៅស៊ូមួយកន្លែងនៅខេត្តត្បូងឃ្មុំនៅព្រលឹមថ្ងៃអង្គារនេះ។

អាជ្ញាធរបង្កើនចំនួនឆ្មាំសមុទ្រ បន្ទាប់ពីក្មួយលោក ហ៊ុន សែន លង់ទឹក

អាជ្ញាធរខេត្តព្រះសីហនុប្រកាសថា នឹងបង្កើនការដាក់ឆ្មាំសមុទ្របន្ថែម៣០នាក់ទៀត បន្ទាប់ពីមានអ្នកទេសចរណ៍លង់ទឹកស្លាប់ជាបន្តបន្ទាប់។

កម្លាំងនគរបាលជិត២ម៉ឺននាក់ត្រៀមការពារពេលឃោសនាបោះឆ្នោតឃុំសង្កាត់

អគ្គស្នងការនគរបាលជាតិត្រៀមដាក់កម្លាំងជិត២០០០០នាក់ ដើម្បីការពារសន្តិសុខសណ្តាប់នៅក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅឆ្នាំ២០១៧។

ដីខ្មែរស្រែវៀតណាម

បក្សប្រឆាំង៖ ការជួលដីជាប់ព្រំដែនឲ្យវៀតណាម នៅតែបន្ត ទោះមានការហាមឃាត់ពីរដ្ឋាភិបាល

គណបក្សប្រឆាំងរំឭករដ្ឋាភិបាលឲ្យពង្រឹងប្រសិទ្ធភាពការពារបូរណភាពទឹកដី តាមរយៈទប់ស្កាត់ការជួលដីជាប់ព្រំដែនឲ្យមានប្រសិទ្ធភាព ដោយថាដីមួយចំនួននៅតែបន្តជួលឲ្យទៅប្រទេសជិតខាង ក្រោមរូបភាពលាក់បាំងពីអាជ្ញាធរ បើទោះបីមានវិធានការទប់ស្កាត់ជិត១ឆ្នាំ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក

គ.ជ.ប ស្នើឲ្យកម្លាំងប្រដាប់អាវុធពង្រឹងសន្តិសុខលើដំណើរការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំរុញឲ្យកម្លាំងប្រដាប់អាវុធបង្កើនកិច្ចការពារលើដំណើរការបោះឆ្នោត ខណៈគណបក្សមិនកាន់អំណាចមួយចំនួនគំរាមធ្វើយុទ្ធនាការទប់ស្កាត់មិនឲ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោត។

លិខិតអនាមិកត្រូវបានគេបាចដោយចោទនគរបាលនិងមន្ត្រីតុលាការ​ជំរិតទារលុយពីអ្នករកស៊ី​

ជនអនាមឹកបានយកលិខិតទៅបាចនៅក្បែរមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិនៅខេត្តក្រចេះរាប់រយសន្លឹក និង​ចែកចាយបន្តតាមបណ្តាញសង្គមនៅថ្ងៃអង្គារនេះ ដោយខ្លឹមសារក្នុង​លិខិតនោះ​បានចោទមន្ត្រីប៉ូលីសស័ក្តបី​ថា បានឃុបឃិតគ្នាជាមួយមន្ត្រីតុលាការ​នៅខេត្តនោះ ដើម្បី​កៀបយកលុយពីប្រជាពលរដ្ឋ​​ដឹកឈើ​។

សាលា​ហ្សាម៉ាន់​បដិសេធជា​ថ្មី​ថា មិន​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​​នៅ​ប្រទេស​តួកគី

សាលា​​អន្តរជាតិ​ហ្សាម៉ាន់កាល​ពី​ថ្ងៃ​ម្សិល​មិញបាន​​បដិសេធ​ជា​ថ្មី​ម្ដង​ទៀត​ថា ខ្លួន​ពុំ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​យោធា​មិន​បាន​សម្រេច​នៅ​ក្នុង​ប្រទេស​តួកគី​នោះ​ឡើយ ហើយ​ថ្កោល​ទោស​ចំពោះ​ក្រុម​រៀបចំ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ