របាំងបន្លាលួសនៅច្រកចូលភ្នំពេញ

សមត្ថកិច្ចដាក់របាំងបន្លាលួសនៅច្រកចូលភ្នំពេញ ខណៈពលរដ្ឋឡើងមកគាំទ្រ លោក កឹម សុខា

សមត្ថកិច្ចបានដាក់របាំងបន្លាលួសនៅតាមផ្លូវ​សំខាន់​ៗមួយចំនួន​ចូល​មករាជធានីភ្នំពេញ ខណៈដែល​ស​ក​ម្ម​ជនគណបក្សសង្រ្គោះជាតិ​រាប់រយនាក់​ប្រកាសឡើងមកគាំទ្រ លោក កឹម សុខា នៅថ្ងៃបើក​សវនា​ការ​។

ផ្ទុះគ្រាប់បែកមួយទៀតនៅខេត្តកំពង់ចាម (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ)

ផ្ទុះគ្រាប់បែកមួយទៀតនៅខេត្តកំពង់ចាម

​សមត្ថកិច្ចរាយការណ៍ថានៅរំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ មានករណីផ្ទុះគ្រាប់បែកមួយកន្លែងទៀត​នៅក្នុងខេត្តកំពង់ចាម ខណៈសាធារណជនកំពុងមានការផ្តោតអារម្មណ៍លើការផ្ទុះគ្រាប់បែកនៅភ្នំពេញ។​

អ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះវីដេអូករណីទម្លាក់គ្រាប់បែកនៅចំកណ្តាលរាជធានីភ្នំពេញ​

វីដេអូឃ្លីបជាង៣០នាទីដែលគេ​បង្ហោះលើបណ្តាញសង្គម​បាន​ឲ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណបាន​ទម្លាក់គ្រាប់បែកមួយគ្រាប់​នៅចំកណ្តាលរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស៤នាក់​រងរបួស​ ខណៈពួកគេ​កំពុង​ធ្វើដំណើរក្បែរកន្លែងកើតហេតុ​​។

សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីការបំផ្ទុះគ្រាប់បែកចំកណ្តាលរាជធានីភ្នំពេញ

សាក្សីប្រាប់​អ្នក​យកព័ត៌មានវីអូឌីថា គ្រាប់​បែក​១គ្រាប់បាន​ផ្ទុះ​នៅ​ម៉ោង​ប្រមាណជា​៨យប់​ ថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០១៦ នៅ​លើ​ផ្លូវ​លេខ​១៦៣​ ក្នុងសង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការ​មន​ ចំងាយ​ប្រហែលជា​២០០ម៉ែត្រ​ពី​ផ្សារអូឡាំពិក។

សារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលបានគំរាមដល់អាយុជីវិតរបស់ឥស្សរជនមួយចំនួន (រូបភាពពីហ្វេសប៊ុកលោក សុខ ទូច)

គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគខក​ចិត្ត​នឹង​រដ្ឋាភិបាលដែល​មិន​មាន​ចំណាត់​ការ​លើអ្នក​​គំរាម​​

គណបក្ស​ប្រឆាំងនិងអ្នក​វិភាគ​ ​សំដែង​ការ​ខក​ចិត្ត​ទៅ​នឹង​រដ្ឋាភិបាល​ដែល​មិន​មាន​ចំណាត់​ការ​ណាមួយ​ទៅ​លើ​អ្នក​គំរាមសម្លាប់​ពួក​គេ ហើយ​អ្នក​ខ្លះ​ថាបើ​ទោះ​បី​ជា​ខ្លួន​ដាក់​ពាក្យ​បណ្តឹង ​ក៏​មិន​មាន​ប្រសិទ្ធិភាព​ដែរ ព្រោះ​រដ្ឋា​ភិបាល​បង្ហាញ​ឆន្ទៈដូច​ជា​មិន​ចង់​ស្វែង​រក។

ការកកស្ទះចរាចរណ៍ (រូបភាពពីហ្វេសប៊ុក)

កម្មករថាពួកគេត្រូវក្រុមហ៊ុនកាត់លុយដោយសារសមត្ថកិច្ចបិទផ្លូវ

កម្មករមួយចំនួនដែលរាំងស្ទះដោយសារសមត្ថកិច្ចបិទផ្លូវនៅម្តុំគណបក្សសង្រ្គោះជាតិកាលពីម្សិលម៉ិញ អះអាង ថាក្រុមហ៊ុនបានកាត់លុយពួកគេម្នាក់អស់ជិត២០ដុល្លារ ខណៈពួកគេស្ទះផ្លូវទៅធ្វើការមិនបាន។

ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុ

ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈមានភ្លៀងធ្លាក់និងមានខ្យល់​បោកបក់​ខ្លាំងនៅសប្តាហ៍នេះ។

សង្គមស៊ីវិលហៅការបិទផ្លូវរបស់អាជ្ញាធរថាជាចេតនានយោបាយ

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនអះអាងប្រហាក់ប្រហែលគ្នាថា ចំណាត់ការបិទផ្លូវរបស់អាជ្ញាធរបា​ន​ប​​ង្ក​ការ ភ័យខ្លាចដល់អ្នកវិនិយោគនិង​បំភិ​ត​បំភ័យពលរដ្ឋមុនការបោះ​ឆ្នោតម​ក​ដ​​ល់ ក្រោមឥ​​ទ្ធិពលន​យោ​បា​យឈ្នះចាញ់ ដែលអ្នកនយោបាយខ្មែរធ្លាប់ធ្វើកន្លងទៅ។

បក្ស​ប្រឆាំ​ងនិងពលរដ្ឋ​រិះគន់អាជ្ញាធររាជធានី​ដែល​បិទ​ផ្លូវ​ព្រឹក​មិញ

គណបក្ស​សង្គ្រោះ​ជាតិ​និង​ប្រជាពល​រដ្ឋរាប់ពាន់​ដែល​ធ្វើ​ដំណើ​រកាត់​តាម​ផ្លូវ​ជាតិ​លេខ២បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្តនិង​ស្តី​បន្ទោស​អាជ្ញាធររាជ​ធានីភ្នំពេញ​ដែល​បាន​បិទ​ផ្លូវ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​នេះ។

ភ្លើងឆេះរោងចក្រផលិត​ទឹកផ្លែឈើ Yeo’s (រូបភាពពី FreshNews)

ភ្លើងឆេះរោងចក្រផលិត​ទឹកផ្លែឈើ Yeo’s

សមត្ថកិច្ចបានអះអាងថា រោងចក្រផលិតទឹកផ្លែឈើ Yeo’s ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ​ បានឆេះនៅពេលថ្ងៃនេះ ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនិងទំហំនៃការខូចខាតនៅឡើយទេ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ