អគ្គស្នងការនគរបាលជាតិត្រៀមដាក់កម្លាំងជិត២០០០០នាក់ ដើម្បីការពារសន្តិសុខសណ្តាប់នៅក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅឆ្នាំ២០១៧។
ក្នុងពិធីផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក នេត សាវឿត អគ្គស្នងការនគរបាលជាតិថ្លែងថា កម្លាំងដែលដាក់ត្រៀមសម្រាប់ការពារពេលឃោសនាបោះឆ្នោត នៅឆ្នាំក្រោយនេះ មានចំនួន១៩ ៣១១នាក់។
តាមគម្រោងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕