ព្រះសង្ឃនិងកូនសិស្សនៅកំពង់ចាមពុលចង្ហាន់

ព្រះសង្ឃនិងកូនសិស្សប្រមាណជាង៣០អង្គ/នាក់នៅវត្តបារាយណ៍ខេត្តកំពង់ចាមពុលចង្ហាន់ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងទទួលការពិនិត្យសុខភាពនៅប្រទេសសិង្ហបូរី (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្រ្តីកម្ពុជាថាទៅពិនិត្យសុខភាពនៅសិង្ហបូរី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថា លោកកំពុងទទួលការពិនិត្យសុខភាពនៅប្រទេសសិង្ហបូរីនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានធ្វើដំណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន។

អ្នកលក់បារីប្រឈមការផាក១ម៉ឺនរៀល បើលក់បារីមិនមានសារព្រមានសុខភាព

អ្នកលក់បារីឬម្ចាស់អាជីវកម្មនឹងប្រឈមនឹងការផាកពិន័យ១ម៉ឺនរៀល ប្រសិនបើមិនលក់ឬតាំងបង្ហាញកញ្ចប់បារី​ដែលមានសារព្រមានសុខភាពជាភាសាខ្មែរនិងជារូបភាពលើកញ្ចប់ថ្នាំជក់ ដែលមានទំហំ៥៥ភាគរយនៃកញ្ចប់បារី។

ក្រសួងថានឹងបន្តចាត់វិធានការទៅលើពេទ្យឯកជនដែលគ្មានជំនាញច្បាស់លាស់

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាស្នើឲ្យមានការរៀបចំការប្រឡងត្រួតពិនិត្យទៅលើវេជ្ជបណ្ឌិតដែលកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្ដាគ្លីនិកឯកជន ខណៈរកឃើញថាកុមាររាប់រយនាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ​។ ជាការឆ្លើយតបនឹងសំណើ…

អ្នកជំនាញថាការងាប់សត្វព្រៃដោយសារថ្នាំសម្លាប់សត្វល្អិត

អ្នកជំនាញបញ្ជាក់ថាសត្វព្រៃចំនួន៦ក្បាលបានងាប់ដោយសារថ្នាំសម្លាប់សត្វល្អិតដែលពុលខ្លាំងហើយថាការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនសហគមន៍ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ចុះថ្ងៃទី១សីហានេះ។

ការពិនិត្យ​ឈាម​រកមេរោគអេដស៍នៅខេត្តកណ្តាលកាលពីថ្ងៃទី​២២ខែកុម្ភៈ ក្រោយពីមានព័ត៌មានថា​ពលរដ្ឋច្រើននាក់ត្រូវបានរកឃើញ​ថា​មានផ្ទុកមេរោគអេដស៍

មន្រ្តី៖ មនុស្សជាងមួយម៉ឺននាក់នៅកម្ពុជា​ផ្ទុក​មេរោគអេដស៍​ដោយ​មិន​ដឹង​ខ្លួន

មន្ត្រី​ក្រសួង​សុខាភិបាលឲ្យដឹងថា​នៅ​កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគអេដស៍ដោយ​មិន​ដឹង​ខ្លួន​​ជាង​មួយ​ម៉ឺននាក់​ ខណៈ​ដែលកម្ពុជារំពឹងថាខ្លួន​​​នឹងអាច​កាត់​បន្ថយ​ការ​ឆ្លង​ថ្មីនៃ​ជំងឺ​អេដស៍​​បាន​នៅ​ឆ្នាំ​២០២៥​និង​ឈាន​ទៅ​រក​ការ​លុប​បំ​បាត់​ការ​ឆ្លង​ថ្មី​ទាំង​ស្រុង​ក្នុង​ឆ្នាំ​២០៣០។

កម្មករដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបភាពផ្តល់ឲ្យ)

កម្មករប្រមាណ១០០នាក់ដួលសន្លប់ក្នុងរោងចក្រពីរផ្សេងគ្នា

ក្រុមមន្រ្តីឲ្យដឹងថានៅព្រឹកថ្ងៃទី២១កក្កដានេះមានកម្មកររោងចក្របានដួលសន្លប់ចំនួនប្រមាណ១០០នាក់ក្នុងរោងចក្រពីរផ្សេងគ្នាដែលស្ថិតនៅក្នុងខេត្ដតាកែវនិងខេត្ដកណ្ដាល។

មនុស្ស៥នាក់នៅសៀមរាបមានជំងឺ សង្ស័យពុលថ្នាំបាញ់ដង្កូវស៊ីស្រូវ

អ្នកភូមិឲ្យដឹងថាមនុស្សចាស់ក្មេងយ៉ាងតិច៥នាក់កើត​មាន​ជំងឺហើមពោះ រឹងថ្គាម និង​ក្ដៅ​ខ្លួនជា​បន្ដប​ន្ទាប់ ដោយ​សង្ស័យ​ពុលថ្នាំបាញ់សម្លាប់ដង្កូងស៊ីស្រូវ នៅស្រុកក្រឡាញ់ ខេត្ដ​សៀម​រាប។​

ក្រសួង​ហាម​​កន្លែងផ្តល់​សេវាសុខភាពឯកជន​លក់​ថ្នាំឲ្យ​អ្នក​ជំងឺ​ បើ​កន្លែងនោះគ្មាន​ឱសថការី

ក្រ​សួង​សុខាភិបាលហាម​ឃាត់​មិន​ឲ្យ​អ្នក​ផ្តល់​សេវាសុខភាព​ឯកជនលក់​ឱសថដល់​អ្នក​ជំងឺជា ”ដាច់ខាត” បើ​សិន​ជា​កន្លែង​ផ្តល់សេវាសុខភាពនោះ​មិនមាន​ឱសថការី​សម្រាប់​គ្រប់គ្រង​ឱសថ។

ពលរដ្ឋខ្លះមិនពេញចិត្ដនឹងការអភិវឌ្ឍតំបន់ទេសចរណ៍លើបឹងផ្ទុកទឹកនៅឧត្ដរមានជ័យ

ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យសំដែងការមិនពេញចិត្ដនឹងអាជ្ញាធរខេត្ដនេះ ដែល​អភិវឌ្ឍតំបន់​ទេស​ចរណ៍​លើ​បឹងរក្សាទឹកនៅក្រុងសំរោង ដោយអះអាងថាធ្វើឲ្យប៉ះពាល់បរិស្ថាននិងទឹក​ប្រើ​​​ប្រាស់​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ